ភាគ២៩ : ដកដៃឯងចេញ

2.9K 199 1
                                    

/*ក្រាក..../

សម្លេងបើកទ្វារបានបន្លឺឡើង ស្របពេលរាងល្អិត គីម ថេហ្យុងបានដើរចូលមកខាងក្នុងជាមួយណាមជុននិងជីន ។ នាយតូចបោះជំហាន យឺតៗសម្ដៅទៅរកគ្រែអ្នកជម្ងឺ ដែលមានជុងហ្គុកគេងនៅលើនោះ បន្ទាប់មកក៏ដាក់ខ្លួនអង្គុយចុះលើកៅអីក្បែរគ្រែរបស់នាយ ខណៈទឹកភ្នែកចាប់ផ្តើមដណ្ដើមគ្នាហូរចុះមកតក់ៗ ក្រោយឃើញសភាពរាងកាយរបស់នាយកំលោះរួច រាល់រូបភាពដែលកើតឡើងនៅថ្ងៃនោះ វាក៏ចាប់ផ្តើមហោះចូលមកក្នុងខួរក្បាលរបស់គេម្ដងទៀត ធ្វើឱ្យក្នុងប្រអប់ទ្រូងខាងឆ្វេងអួលណែន ថប់ៗពិបាកដកដង្ហើម ឈឺអួលដល់ថ្នាក់ទប់ខ្លួនឯងមិនឲ្យយំមិនបាន ។

"បងឈឺខ្លាំងណាស់ត្រូវទេ? ហ្អឹកៗ!...ខ្ញុំសុំទោស...សុំទោសដែលថ្ងៃនោះខ្ញុំជួយបងមិនបាន"ថេហ្យុងនិយាយបណ្ដើរ បង្ហើរសម្លេងយំសស្រេកសស្រាក់មកបណ្ដើរ ខណៈដៃតូចៗម្ខាងលើកប៉ះលើបង់រុំរបួស និងអង្អែលវាថ្នម រីឯដៃម្ខាងទៀត ក៏ចាប់កាន់ដៃនាយកំលោះមកអឹបនឹងថ្ពាល់របស់ខ្លួនជាប់ ពេលនេះពិតជាពិបាកក្នុងខ្លួនណាស់ ព្រោះមនុស្សដែលចូលចិត្តនិយាយ និងតាមរំខានគេ បែរជាមកដេកសន្លប់ស្ដូកស្ដឹងលើគ្រែអ្នកជម្ងឺ មុខមាត់ស្លេកស្លាំងដូចមនុស្សរសាត់បាត់វិញ្ញាណចេញពីខ្លួន ។

"ថេហ៍!...ទៅផ្ទះជាមួយបងទេ?"ណាមជុនដើរមកឈរក្បែរហើយដាក់ដៃលើស្មារបស់រាងតូច រួចក៏និយាយបបួលគេ ទាំងដែលនាយបានដឹងក្នុងចិត្តច្បាស់ ថេហ្យុងប្រាកដជាមិនដាច់ទៅណាចោលជុងហ្គុកទេ ។

"អត់ទេបងប្រុស! ខ្ញុំចង់នៅកំដរជុងហ្គុកនៅទីនេះ"គិតអីចេះខុស! ចម្លើយរបស់គេច្បាស់ជាបែបហ្នឹង ។ ណាមជុនខ្ជិលសួរច្រើន ទើបងាកទៅបបួលគូរដណ្តឹងរបស់ខ្លួនវិញ ÷

"តោះអូនសម្លាញ់! ទុកឲ្យគេនៅកំដរជុងហ្គុកចុះ"

"បងទៅសិនហើយណាថេហ៍!..."

"បាទបងថ្លៃ"ថេហ្យុងងាកមកញញឹមស្ងួតដាក់បន្ដិច តាមមើលរហូតដល់ពួកគេចេញទៅបាត់ ទើបគេងាកមករកអ្នកគេងសន្លប់លើគ្រែវិញ ។

"បងត្រូវឆាប់ដឹងខ្លួនណា!...ខ្ញុំចាំបងមកលេងជាមួយខ្ញុំ ពេលអត់មានបងតាមរំខានខ្ញុំ ខ្ញុំអផ្សុកណាស់"ត្បិតថាលើផ្ទៃមុខរបស់គេពោពេញទៅដោយស្នាមញញឹម ប៉ុន្តែវាបង្កប់ទៅដោយភាពសោះកក្រោះ ក្រៀមក្រំមកជាមួយ បើសិនជាអ្នកវិញ ប្រហែលមិនខុសគ្នានឹងថេហ្យុងឡើយ មនុស្សធ្លាប់លេងជាមួយគ្នា គេងជាមួយគ្នា នៅផ្ទះជាមួយគ្នារាប់ខែ តែងឮសម្លេងគ្នាសឹង២៤ម៉ោង មានសើច មានយំមកជាមួយគ្នា ប៉ុន្តែបែរជាមានម្នាក់មកគេងស្ដូក ស្ងៀមមួយកន្លែង តែសម្លេងដែលធ្លាប់រំខានក៏មិនបានឮ គិតហើយ ពិតជាល្ហល្ហេវ  ហេងហាងធ្វើអីក៏មិនចេញដែរ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Tempat cerita menjadi hidup. Temukan sekarang