ភាគ៣៦ : យ៉ាងណាក៏យើងមិនព្រមដេកគុកដែរ

2.9K 154 1
                                    

@ Skip

ចាប់តាំងថ្ងៃដែលប្រកាសពត៌មានតាមចាប់ខ្លួន មីនស៊ូ មក ណាមជុនមិនបាននៅកូរ៉េទៀតទេ នាយបានឡើងទៅញូវយ៉ក ចូលរួមក្រុមជាមួយហូស៊ុកជាសម្ងាត់ រឿងនេះមេបញ្ជាក្នុងអង្គភាពរបស់នាយនិងអង្គភាព D.D.N ក៏បានព្រមព្រៀងហើយដូចគ្នា ដោយសារ កាង មីនស៊ូ ជាជនល្មើសក្រៅប្រទេស និងជា ជនល្មើសដែលប្រទេសកូរ៉េតាមចាប់ខ្លួន រឿងទាំងប៉ុន្មានគឺសុទ្ធតែមានជាប់ពាក់ព័ន្ធគ្នាទាំងអស់ ។

ងាកមកខាងមីនស៊ូឯណេះវិញ មិនហ៊ានសូម្បីតែចេញក្រៅបន្ទប់ខុនដូរមួយជំហ៊ាន បើចង់ញ៉ាំអី ឬត្រូវការសម្លៀកបំពាក់ គឺកូនចៅរបស់ឆែលជាអ្នកយកមកឲ្យ ព្រោះបើសិនជាមាននរណាឃើញនាយ ច្បាស់ណាស់ ប៉ូលិសអន្តរជាតិក៏មិនទុកឲ្យនាយរួចខ្លួនដែរ ហើយបើសិននាយត្រូវចាប់ខ្លួនមែន វានឹងប៉ះពាល់ដល់ឆែលប្រាកដណាស់ ។

មីនស៊ូសម្ងំលាក់ខ្លួននៅញូវយ៉ក ជាងមួយសប្តាហ៍ហើយ រយៈពេលក្រោយមកនេះកូនចៅរបស់ឆែលក៏មិនបានទិញអាហារមកឲ្យនាយទៀត ពេលចង់ទិញអីញាំ លុយក្នុងកាបូបក៏ប្រើការអស់ ក្នុងកុងក៏បើកប្រើមិនបាន ហើយទីបំផុត នាយក៏សម្រេចចិត្តទាក់ទងទៅកាន់អ្នកជាប្អូនឲ្យទាល់តែបាន ។

/*ទឺត....ទឺត..../

សម្លេងទូរស័ព្ទរបស់សូយ៉នបានរោទ៍ឡើង ខណៈនាងតូចកំពុងធ្វើម្ហូបសម្រាប់អាហារពេលថ្ងៃ ទើបនាងប្រញាប់ទុកវែកឆាមួយឡែក ដើម្បីលូកយកទូរស័ព្ទពីក្នុងអៀមមកចុចទទួល ÷

"អាឡូ!...សូយ៉ននិយាយ"នាងតូចអឹបទូរស័ព្ទនឹងត្រចៀក ដៃចាប់ផ្តើមបន្តកិច្ចការរបស់ខ្លួនដដែល ។

(សូយ៉ន!...នេះគឺបងណា)

"បងប្រុស!..."សូយ៉នបើកភ្នែកធំ ប្រញាប់ងាកមើលជុំវិញខ្លួន ក្រែងល៎មានកូនចៅរបស់ណាមជុននៅទីនេះ ពេលឃើញថាគ្មានមនុស្ស ទើបនាងឱនបិទហ្គាស ទាញទូរស័ព្ទរត់ទៅរកបន្ទប់ទឹកយ៉ាងលឿន ប៉ុន្តែនាងប្រហែលជាគិតមិនដល់ទេ ថាគ្រាន់តែទូរស័ព្ទនាងរោទ៍ភ្លាម ប្រព័ន្ធទូរស័ព្ទនាងបានភ្ជាប់ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់យ៉នជុនបាត់ទៅហើយ ។

"ពេលនេះបងនៅឯណា?"គ្រាន់តែមកដល់បន្ទប់ទឹកចាក់គន្លឹះទ្វារហើយ សូយ៉នក៏ចោទសួរទៅនាយជាបងភ្លាម ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Tahanan ng mga kuwento. Tumuklas ngayon