ភាគ៨: ជាអាល្អិតនោះមែនទេ?

3.6K 215 0
                                        

ជុងហ្គុកមិនបានតមាត់ ព្រមអង្គុយស្ងៀមឲ្យអ្នកម្ខាងទៀតគៀសាប៊ូចេញ បន្ទាប់ថេហ្យុង ក៏យកដៃក្រាស់ដែលមានសាប៊ូមកបៀកលើសរសៃសក់រហូតដល់អស់ ទើបគេជាអ្នកកក់ឲ្យជំនួស ។ គេឈ្លីសាប៊ូចូលក្នុងសក់ក្បាលស្រាលៗ មិនធ្វើឲ្យឈឺ តែមានអារម្មណ៍ថាស្រួលដល់សាច់ក្បាល ហាក់ដូចជាការធ្វើសរសៃ ទើបអ្នកដែលត្រូវគេឈ្លីនោះ បិទភ្នែកសម្ងំស្ងៀមៗ ។

"ហាមដេកលក់! មិនចឹងខ្ញុំឲ្យដេកក្នុងនឹងហើយ"ខណ:ពេលកំពុងធ្វើចលនាដៃ ថេហ្យុងឱនឃើញនាយបិទភ្នែកស្ងាត់មាត់ជ្រាប ទើបនិយាយហាមប្រាមឡើង ទាំងមិនបានដឹងថា អ្វីដែលគេហាមវាកើតឡើងបាត់ទៅហើយ ព្រោះជុងហ្គុកទន់កគេងលក់ទាំងខ្លួននាយកំពុងអង្គុយ ។

"នែក៎! ចន ជុងហ្គុក"ថេហ្យុងយកដៃម្ខាងទះលើមុខនាយ ដើម្បីឲ្យនាយភ្ញាក់ខ្លួនឡើងវិញ តែក៏ត្រូវម្ចាស់ខ្លួនតបទាំងទឹកមុខជូរហួញ ÷

"ថេថេហ៎!...ហ្គុកហ្គីងងុយដេកហាសណ៎ា មកវៃមុខធ្វើអី?"ជុងហ្គុកធ្វើមុខដូចចង់យំបន្ដិចអត់បន្ដិច

"ចាំខ្ញុំលាងសាប៊ូចេញសិន ចាំទៅដេក ចង់ដេកក្នុងហ្នឹងមិនបានទេណា"ថេហ្យុងមិននិយាយតែមាត់ ដៃកំពុងប្រញាប់ប្រញាល់យកបំពង់បង្ហូរទឹកផ្កាឈូក មកបាញ់ជម្រះសាប៊ូលើសក់ឲ្យនាយ ខណ:ជុងហ្គុកនៅអង្គុយធ្វើមុខជូៗ សម្ងំឲ្យថេហ្យុងលាងឲ្យ ។

នៅក្នុងបន្ទប់ទឹកជាង១ម៉ោង បន្ទាប់ពីកក់សក់និងងូតទឹករួច ថេហ្យុងបានយកកន្សែងដើម្បីរុំល្វែងក្រោមឲ្យនាយ ទើបនាំគ្នាដើរចេញមកខាងក្រៅវិញ ។ ទទួលស្គាល់ថាខ្លួនអៀនពិតមែន រាងកាយហាប់ណែន ពោពេញទៅដោយសាច់ដុំកង់ ជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់គ្នា ប៉ុន្តែមិនមែនតែត្រឹមមនុស្សស្រី សូម្បីតែគេខ្លួនឯង ឃើញហើយក៏ពេញចិត្តដែរ តែគួរឲ្យស្ដាយ មនុស្សប្រុសម្នាក់នេះ មានអត្តចរិតគួរឲ្យស្អប់ ។

"ថេថេហ៎ា!....ហ្គុកហ្គីគេងបានឬនៅ? គេទន់ភ្នែកបើកលែងចង់រួចហើយនៀក"ស្លៀកពាក់ខោអាវរួចជុងហ្គុកអង្គុយរអ៊ូមិនឈប់ ព្រោះថេហ្យុងមិនទាន់អនុញ្ញាតឲ្យគេង គេនៅផ្លុំសក់ឲ្យស្ងួតមួយមុខទៀតសិន ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Donde viven las historias. Descúbrelo ahora