ភាគ៥៤ : គេកំពុងងរនឹងយើងហ្ហេស?

2.5K 170 0
                                    

@ Skip

រំលងទៅច្រើនថ្ងៃ ទីបំផុតថ្ងៃដែលគ្រប់គ្នាបានរង់ចាំក៏មកដល់ វាជាថ្ងៃពិសេសរបស់ មេក្រុមស៊ើបអង្កេតពិសេសរបស់ គីម ណាជុន ។ ក្នុងកម្មវិធី មានភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ ព្រោះមានទាំងភ្ញៀវខាងប៉ាម៉ាក់របស់ជីន និងខាងអ្នកស្រីគីម ព្រោះគាត់មានតួនាទីសំខាន់សម្រាប់ជាចាស់ទុំខាងណាមជុន ។ ក្នុងនោះក៏មានមិត្តភក្តិនិងកូនក្រុមក្នុងអង្គភាពមកដូចគ្នាដែរ ។

"អីយ៉ា!...មើលមេក្រុមរបស់ខ្ញុំថ្ងៃនេះចុះ? សង្ហារម្នាយអាសង្ហារហើយ"កំលោះតូច ថេយ៉មស្រដីឡើងកាត់រង្វង់ភ្ញៀវ ដែលសុទ្ធតែជាអ្នកស្និតស្នាលគ្នាទាំងអស់ ។

"មេក្រុមអីតែឯង មេក្រុមយើងដែរសោះ"ភ្លាមនោះ កំលោះតូចម្នាក់ទៀតក៏និយាយកាត់ ទើបគ្រប់គ្នាដែលឈរត្រង់នោះអស់សំណើចគ្រប់គ្នា ។

"នែក៎!...អាល្អិតទាំងពីរឯង គួរតែឈប់ប្រជែងសម្ដីគ្នាបានហើយ តាំងពីមកធ្វើការជាមួយយើង ត្រូវធាតុគ្នាតែពេលចុះប្រតិបត្តិការនឹងឯង"ណាមជុនសើចគ្រវីក្បាលហួសចិត្តនឹងកូនក្រុមរបស់ខ្លួន ថេយ៉ននិង ប៊ុមឃ្យូ បើរឿងធ្វើការ គឺស៊ីខ្សែគ្នាល្អណាស់ តែហេតុអីមិនស៊ីខ្សែគ្នារហូត? ឲ្យតែនរណាម្នាក់និយាយអីតិចដឹងតែប្រជែងគ្នា លូកមាត់កគ្នារាល់លើក ។

"មេក្រុមឃើញចឹង គិតថាពួកគេមិនសូវត្រូវគ្នាចឹងហើយ ប៉ុន្តែនៅក្រោយខ្នងវិញ និយាយពីថាផ្អែមល្ហែមលើសទឹកឃ្មុំទៀត"យ៉នជុន និយាយទាំងមើលមុខពួកគេឆ្លាស់គ្នា ទាំងញញឹមឌឺដងដាក់ទៀត គិតហ្ហេសថាគេមិនដឹង? សុំទោសផង ចង់លាក់ ឆយ យ៉នជុន វាពិបាកបន្ដិចហើយ ។

"ឯងកុំចេះតែនិយាយផ្តេសផ្តាស ផ្អែមល្ហែមស្អី?" ប៊ុមឃ្យូចាប់ផ្ដើមមុខក្រហមម្ដងបន្ដិចៗ ខណៈអ្នកម្ខាងទៀត បានត្រឹមឈរលួចអស់សំណើចតែម្នាក់ឯង ព្រោះគេយល់ច្បាស់ពីអ្វីដែលយ៉នជុនកំពុងនិយាយ ។

"ប៉ុន្មានថ្ងៃមុន នរណាទៅគេងនៅខុនដូររបស់ឯង? ហើយនរណា ជាអ្នកទៅដើរលេងនៅផ្សារទំនើបជាមួយ? អរ!...នៅមានច្រើនទៀត ចង់ដឹងឬអត់ ថាយើងបានឃើញអី?"យ៉នជុន និយាយធ្វើឲ្យប៊ុមឃ្យូរកលេសដោះសារលែងបាន ព្រោះបើតាមការនិយាយរបស់គេ គេប្រហែលដឹងរឿងអស់ហើយ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Hikayelerin yaşadığı yer. Şimdi keşfedin