ភាគ៤១ : ដូចពង្វក់ស្នេហ៍

3.4K 198 6
                                        

/*តុក....តុក..../

សម្លេងគោះទ្វារ បានធ្វើឲ្យទាំងពីរនាក់ងាកទៅរកទ្វារព្រមគ្នា ទឹកមុខពោរពេញទៅដោយចម្ងល់ ខណៈនោះ ជុងហ្គុកក៏ក្រោកដើរទៅបើកទ្វារធ្វើដូចខ្លួនជាម្ចាស់បន្ទប់ ផ្ទុយស្រឡះពីម្ចាស់បន្ទប់ផ្ទាល់ បែរជាកំពុងអង្គុយទាញភួយក្របលើរាងកាយទៅវិញ(បើថាអត់ខោអាវទៅមិនថាទេ🌚😂) ។

/*ក្រាក/

អ្នកដែលគោះ ក៏ប្រញាប់ឱនមុខចុះ ក្រោយឃើញជុងហ្គុកជាអ្នកចេញមកបើក មិនមែនជាថេហ្យុង ។

"មានការអី?"

"ចាស៎លោកប្រុសតូច!...គឺលោកប្រុសឲ្យនាងខ្ញុំមកហៅអ្នកប្រុសថេហ្យុងចាស៎"

"លោកប៉ាហៅគេមានការអី?"ជុងហ្គុកតបជាមួយទឹកមុខស្មើរ សម្លេងរឹងកំព្រឹស ខុសពីពេលដែលនិយាយជាមួយថេហ្យុងដាច់ស្រឡះ ។

"ព្រោះបងប្រុសអ្នកប្រុសថេហ្យុងមកទីនេះ ទើបលោកប្រុសឲ្យមកហៅ"

"ចឹងនាងទៅវិញទៅ! ចាំយើងប្រាប់គេខ្លួនឯង"

"ចាស៎!លោកប្រុសតូច"ក្រោយធ្វើតាមអ្វីដែលលោកចនប្រាប់ហើយ នាងក៏ដើរឱនមុខចុះទៅខាងក្រោម ដើម្បីធ្វើកិច្ចការរបស់នាងវិញ ។ នាយកំលោះឃើញនាងដើរទៅបាត់ ទើបទាញទ្វារបិទ រួចដើរមករកអ្នកដែលអង្គុយក្ដោបភួយជាប់នឹងខ្លួន សម្លឹងមុខនាយម៉ក់ៗ ដូចជាកូនតុក្កតាតូចមួយយ៉ាងអញ្ជឹង ។

"ហេតុអីនៅអង្គុយមើលមុខយើង? មិនទៅងូតទឹកទេហ្ហេស?"ជុងហ្គុកឈរឱបដៃមើលទៅរាងតូចដោយក្ដីខ្នក់ខ្នាញ់ ស្របពេលក្នុងចិត្តកំពុងលួចអស់សំណើច ជាមួយទឹកមុខភ័យៗរបស់គេ ដល់ពេលអញ្ចឹង តាំងមកខ្លាចនាយ តែរាល់ពេល គឺចូលចិត្តផ្គើននាយរហូត ។

"បងចេញសិនទៅ" ថេហ្យុងតបទាំងងាកមុខមើលអីផ្សេង ។ គេទាំងភ័យ ទាំងអៀនព្រោះតែរឿងដែលជុងហ្គុកធ្វើដាក់គេមុននេះ ហើយម្យ៉ាងទៀតបើសិននាយនៅក្នុងនេះ គេក៏មិនហ៊ានងូតទឹកដែរ ព្រោះកែវភ្នែកដែលជុងហ្គុកមើលមកគេ ដូចចង់ចាប់គេស៊ីទាំងរស់យ៉ាងអញ្ចឹង ។ ចំណែកជុងហ្គុកឮហើយក៏មិនបានជំទាស់អី នាយសុខចិត្តចេញទៅក្រៅ ដោយទុកឲ្យរាងតូចរៀបចំខ្លួន ម្យ៉ាងនាយក៏មានរឿងខ្លះត្រូវនិយាយជាមួយណាមជុនដែរ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Место, где живут истории. Откройте их для себя