@កាស៊ីណូជាយក្រុង
អគារកាស៊ីណូចំណាស់មួយ ដែលគេបោះបង់ចោលមកយូរឆ្នាំ នៅតំបន់ជាយក្រុង ដាច់ឆ្ងាយពីទីក្រុង ពេលនេះ ប្ដូរមកជាកន្លែងឃុំខ្លួនរបស់រាងតូចថេហ្យុង ព្រោះមិនយូរមិនឆាប់ ត្រឹមរសៀលថ្ងៃស្អែក ខ្លួនរបស់ថេហ្យុង នឹងត្រូវកូនចៅរបស់មីនស៊ូបញ្ជូនទៅញូយ៉ក ធ្វើជាទំនិញដោះដូរ បន្ទាប់ពីគេខាតជើងលើកមុនដោយសារណាមជុន ។
រាងកាយដេកស្ដូកស្ដឹងលើគ្រែឈើចំណាស់មួយ ដែលបានសន្លប់បន្ទាប់ពីឃើញហេតុការណ៍តក់ស្លុតរបស់ជុងហ្គុក ពេលនេះគេក៏ចាប់ផ្តើមកម្រើកត្របកភ្នែក និងបើកឡើងសន្សឹមៗ ។ រាងល្អិតស្ទុះងើបឡើងភ្លេត ហើយងាកសម្លឹងមើលជុំវិញខ្លួន គ្មានឃើញអ្វីក្រៅពីភាពងងឹត សភាពស្ងប់ស្ងាត់គួរឲ្យព្រឺព្រួច ខណៈក្នុងបន្ទប់មានត្រឹមភ្លើងបំភ្លឺតូចមួយពីជញ្ជាំងលើក្បាលដំណេកប៉ុណ្ណោះ ។
ថេហ្យុងងាកឃើញទ្វារបន្ទប់ គេក៏ប្រញាប់រត់ចុះពីគ្រែ សម្ដៅទៅរកទ្វារ ស្របពេលដៃស្រឡូនលើកឡើង បម្រុងបើកទ្វារចេញក្រៅ ប៉ុន្តែបែរជាមានមនុស្សបើកទ្វារចូលមកមុន ទើបរាងល្អិតត្រូវថយខ្លួនវិញយ៉ាងលឿន ។
"ជាលោកមែនទេ ដែលជាអ្នកបញ្ជាឲ្យគេមកចាប់ខ្ញុំ?"ថេហ្យុងខំប្រឹងនិយាយដោយប្រើទឹកមុខមាំដាក់នាយ ទាំងដែលពេលនេះ គេកំពុងភ័យសឹងផុតដង្ហើម មនុស្សប្រុសដែលឈរនៅចំពោះមុខគេ គេមិនដែលទាំងស្គាល់ មិនដែលជួបមុខមកពីមុន តើមានហេតុផលអីដែលនាយមកចាប់ខ្លួនរបស់គេនោះ?
"លោកចាប់ខ្ញុំមកធ្វើអី? ខ្ញុំមិនដែលស្គាល់លោកពីមុនមកផង ហេតុអីចាប់ខ្ញុំមកទីនេះ?"ឃើញនាយមិនតប ត្រឹមដើរមកអង្គុយលើគ្រែដែលគេដេកមុននេះ ជាមួយស្នាមញញឹមយ៉ាងកំណាច ថេហ្យុងក៏សួរនាយម្ដងទៀត ជាមួយអារម្មណ៍ខឹងសម្បារ និងភ័យខ្លាចមកព្រមជាមួយគ្នា ។
"ឯងមិនស្គាល់យើង តែយើងស្គាល់ឯងច្បាស់ គីម ថេហ្យុង"មីនស៊ូក្រោកដើរមករកនាយតូចយឺតៗទាំងញោចចុងមាត់តិចៗ ស្របពេលជើងរបស់នាយតូច ព្យាយាមដើរថយក្រោយដើម្បីជៀសគេចចេញពីរាងក្រាស់ ប៉ុន្តែទោះគេចទៅដល់ណា ក៏នៅតែជាប់ក្នុងបន្ទប់នេះដដែល ។

BẠN ĐANG ĐỌC
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Lãng mạnការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...