@ពេលល្ងាច
នៅក្នុងបន្ទប់ធ្វើការ មានមនុស្សប្រុសសង្ហារៗពីរនាក់នៅអង្គុយលើសាឡុង រង់ចាំឲ្យមិត្តបង្ហើយការងាររួច និងនិយាយកិច្ចការផ្សេងជាមួយគ្នា ។ ពួកគេទាំងពីរ ជាមិត្តភក្តិការរៀននៅវិទ្យាល័យជាមួយស៊ូហ្គា ម្នាក់ក្នុងចំណោមពួកគេ ជាប៉ូលីសស៊ើបអង្កេតករណីពិសេស មានឈ្មោះថាគីម ណាមជុន គេរៀនផ្នែកនេះនៅកូរ៉េ ប៉ុន្តែម្នាក់ទៀតមិនមែនទេ គេទើបតែត្រឡប់មកទឹកដីកូរ៉េកាលពី១ខែមុន ក្រោយបញ្ចប់ភារកិច្ចរបស់អង្គភាពនៅញូយ៉កជាង២ឆ្នាំ ។ គេម្នាក់នោះ ឈ្មោះ ជុង ហូស៊ុក ជាគេញសម្ងាត់លំដាប់អន្ដរជាតិ ព្រោះនាយរៀនចប់នៅអង់គ្លេស និងធ្លាប់ទទួលបានមេដាយមាសពីអង្គភាព D.D.N ជាអង្គភាពលំដាប់ប្រទេសប្រចាំការនៅញូវយ៉ក ក្រោយបេសកកម្មដែលនាយចូលទៅស៊ើបការណ៍ទទួលបានជោគជ័យលើសការរំពឹងទុក ។
គោលដៅដែលនាយមកកូរ៉េ មិនមែនគ្រាន់តែចង់មកជួយមិត្ត ប៉ុន្តែរឿងដែលមិត្តពឹងឲ្យជួយ វាមានជាប់ពាក់ព័ន្ធជាមួយមុខសញ្ញាសង្ស័យ ក្នុងរឿងក្ដីជួញដូរមនុស្ស ស្រ្ដី និងកុមារ ដែលជារឿងក្ដីធំជាងគេកំពុងកើតឡើងនៅញូយ៉ក ទើបមេបញ្ជាការប្រចាំអង្គភាព D.D.N បញ្ចូននាយមកទីនេះ ព្រោះសង្ស័យថាមនុស្សម្នាក់នោះ មានជាប់ពាក់ព័ន្ធជាមួយមេធំដែលក្រុមនាយត្រូវរកមុខឲ្យឃើញ ។
ក្រោយអង្គុយរង់ចាំអស់ពេលជាង៣០នាទី ស៊ូហ្គាក៏បង្ហើយកិច្ចការរួចរាល់ ។ នាយសង្ហារងើបមកអង្គុយទល់មុខជាមួយមិត្តដើម្បីស្រួលនិយាយជាមួយគ្នា ។
"ខានជួបគ្នាយូរហើយ យ៉ាងមិច? សុខសប្បាយទេ?"
"ក៏ដូចដែលឃើញ អត់មានឈឺស្កាត់អីផង"ហូស៊ុកលើកកែវកាហ្វេមកផឹក ធ្វើឫកធម្មតាៗ ព្រោះនាយមិនបានឈឺនោះអី គ្រាន់តែវីសនឹងស្លាប់ម្ដងៗ ពេលបំពេញបេសកកម្មនឹងឯង ។
"យើងស្មានថារត់មិនផុតគ្រាប់កាំភ្លើងហើយតើ"ណាមជុនអត់នឹងនិយាយឌឺដងឲ្យមិនបាន ព្រោះមុននឹងចូលមកកូរ៉េ បេសកកម្មដែលបំពេញលើកចុងក្រោយ ស្ទើរតែរត់យកជីវិតរស់មិនបាន នៅមកនិយាយហំហានធ្វើដូចខ្លួនឯងអស្ចារ្យយ៉ាងអញ្ចឹង ។

ŞİMDİ OKUDUĞUN
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romantizmការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...