@ភូមិគ្រឹះចន
ពាក់កណ្ដាលអាធ្រាត្រឯណោះ ទើបជុងហ្គុកត្រឡប់មកពីក្លឹបវិញ ត្បិតនាយផឹកច្រើននិងស្រវឹងគួរសមដែរ ប៉ុន្តែនាយក៏សុខចិត្តបើកឡានមកផ្ទះវិញ ព្រោះខ្លាចថេហ្យុងបារម្ភ ។ ប្រាកដណាស់ គ្រាន់តែនាយចូលមកដល់ក្នុងផ្ទះភ្លាម ក៏ប្រទះភ្នែកនឹងរាងតូចដែលអង្គុយផ្អែកក្បាលបិទភ្នែកនឹងសាឡុងទទួលភ្ញៀវ មិនចាំយូរ នាយកំលោះក៏ដើរទៅរកគេតែម្ដង ÷
"ថេហ៍!..."ជុងហ្គុកហៅរាងតូចស្រាលៗ ខណៈដៃកេះដើមដៃថេហ្យុងតិចៗដើម្បីដាស់គេ នាយតូចព្រោះឮសម្លេងហៅល្វើយៗ គេក៏ព្រមបើកភ្នែកមើល ទើបដឹងថាជាជុងហ្គុកជាអ្នកហៅ÷
"បងមកវិញហើយហ៎?"នាយតូចក្រោកអង្គុយស្រួលបួល ស្របពេលប្រអប់ដៃតូចៗ លើកញីភ្នែកខ្លួនឯងតិចៗ ទាំងមុខជូរហួញ ។
"ហេតុអីអូនមកគេងនៅត្រង់នេះ?"ជុងហ្គុកនិយាយបណ្ដើរវៀសសក់ថេហ្យុងចេញពីភ្នែករបស់គេបណ្ដើរ អមដោយស្នាមញញឹមស្រទន់ដែលនាយចូលចិត្តបញ្ចេញមករាល់ពេលនៅជាមួយរាងតូច ។
"អូននៅចាំផ្លូវបងនឹងហើយ ប៉ុន្តែមិននឹកស្មានថាគេងលក់នោះទេ"
"អញ្ចឹងតោះ!...ទៅបន្ទប់វិញ"ថេហ្យុងងក់ក្បាលតិចៗ ងើបចេញពីសាឡុង គេបម្រុងដើរចេញហើយ ប៉ុន្តែក៏មានដៃមួយគូរលូកក្រសោបចង្កេះរបស់គេ និងលើករាងកាយតូចឡើង ថេហ្យុងសឹងតែស្រវ៉ាចាប់អីមិនទាន់ទៅហើយ ។
"អូនដើរបានតើ ដាក់អូនចុះវិញ"
"តែបងចង់បី"នាយកំលោះញញឹមចុងមាត់ ញាក់ភ្នែកទ្រើតៗយ៉ាងច្រឡើសបើសដាក់អ្នកនៅក្នុងរង្វង់ដៃ បន្តបីថេហ្យុងទៅខាងលើដោយរាងតូចមិនអាចហាមចិត្តរបស់នាយបាន បើថានាយចង់ធ្វើអីហើយ ចង់ហាមដល់ដាច់ខ្យល់ស្លាប់ទៀតក៏នៅតែដដែលនឹង ។
មកដល់ក្នុងបន្ទប់ ជុងហ្គុកដាក់រាងតូចលើគ្រែគេងយឺតៗ ខណៈនោះ ផ្ទៃមុខរបស់ពួកគេគឺនៅជិតគ្នាវីសនឹងប៉ះ ថេហ្យុងព្រិចភ្នែកចុះឡើងៗ សម្លឹងចំកែវភ្នែករបស់ជុងហ្គុកដែលកំពុងមើលមកគេទាំងលេបទឹកមាត់ក្អឹកៗ ចំហាយក្ដៅនិងក្លិនស្រា ភាយចេញពីខ្លួនប្រាណរបស់ជុងហ្គុកមកប៉ះចុងច្រមុះនាយតូចសឹងតែធ្វើឲ្យគេស្រវឹងតាមទៅហើយ ។
VOUS LISEZ
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Roman d'amourការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)