ពេលថ្ងៃត្រង់ ក្រោយបញ្ចប់កិច្ចការជាមួយលេខាខ្លួនរួច ជុងហ្គុកក៏បានឲ្យយ៉េរីនចេញទៅសម្រាកញាំបាយថ្ងៃ ចំណែកនាយនៅសម្ងំផ្អែកខ្នងនឹងកៅអីអង្គុយ ដៃក្រាស់ម្ខាងលើកមកឈ្លីត្រង់ក្បាលតិចៗ ព្រោះតែមានអារម្មណ៍ថាឈឺឈីបៗ ដូចជាមានម្ចុលមកចាក់ដោតពីខាងលើយ៉ាងអ៊ីចឹង ។
/*ក្រាក.../
សម្លេងបើកទ្វារ ដោយគ្មានការគោះជាមុន ទើបធ្វើឲ្យជុងហ្គុកមុខក្រញីក្រញូវឡើងភ្លាម ព្រោះតែអ្នកដែលចូលមកមិនគោរពនាយក្នុងនាមជាអគ្គនាយកទាល់តែសោះ ។
"ចូលមកមិនចេះគោះទ្វារទេឬយ៉ាងម៉េច?"ជុងហ្គុកស្ដីឲ្យផាំងៗ ទាំងមិនទាន់បង្វិលកៅអីមកវិញនៅឡើយ នាយកំពុងឈឺក្បាលផង ចេះមានបុគ្គលិកអត់សីលធម៌មករំខានអារម្មណ៍នាយទៀត គួរតែដេញចេញហើយទើបបាន ។
"ចេះ តែមិនចង់គោះ"នាយខំតែគិត ស្មានថាជាបុគ្គលិក តែចុងក្រោយបែរជាក្មេងពូកែផ្គើនទៅវិញ ។ ជុងហ្គុកបង្វិលកៅអីបែរមកវិញទាំងទឹកមុខដូចគេយកបាញ់ចោល ខណៈរាងតូចឈរមើលមុខនាយភ្លឹះៗមិនឲ្យចាញ់គ្នា ។
"នរណាបង្រៀនឲ្យអត់សីលធម៌បែបហ្នឹង?"ជុងហ្គុកស្រ្កឺតជើងធ្មេញក្រេតក្រតៗ ពេលឃើញទឹកមុខឌឺដងរបស់គេ ប៉ុន្តែសួរថា តើនាយចង់ហាមាត់ដេញគេចេញទៀតទេ? ចម្លើយនោះគឺអត់ទេ នាយហាមាត់ដេញគេចេញមិនបាន កាន់តែចង់ឲ្យគេនៅថែមទៀត អារម្មណ៍នាយកាន់តែពិបាកយល់ពីមួយម៉ោងទៅមួយម៉ោង នាយខ្លួនឯងក៏មិនដឹងថាមកពីមូលហេតុអីដែរ ។
"ខ្ញុំរៀនតាមបងហ្នឹងហើយ"
"តាមយើង?"
"មែនហើយ! តែប្រហែលខួរក្បាលបងមិនល្អ ទើបចាំមិនបានអញ្ចឹងឯង"ថេហ្យុងនិយាយហី រួចដើរទៅសាឡុងក្នុងបន្ទប់ធ្វើការនាយក្រាស់ ក្រោមក្រសែភ្នែកក្រឺតខ្នាញ់របស់អ្នកម្ខាងទៀតដែលសម្លឹងមើលមកគេមិនដាក់ភ្នែក ហើយកាលដែលគេនិយាយបែបហ្នឹងក៏វាមិនខុសដែរ ព្រោះពេលជុងហ្គុកឈឺមិនចាំអី នាយតែងបើកទ្វារចូលបន្ទប់ដេករបស់គេមិនដែលគោះទ្វារប្រាប់គេមុនអីបន្ដិច ពេលខ្លះចូលទៅស្របពេលគេរៀបដោះសម្លៀកបំពាក់ងូតទឹកផងក៏មានដែរ ។
![](https://img.wattpad.com/cover/261361110-288-k558139.jpg)
VOUS LISEZ
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Roman d'amourការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...