ភាគ២០ : កុំកើតអីណាឲ្យសោះណាអាជុង

2.3K 167 0
                                    

"មេក្រុម! នោះជាឡានរបស់អាប៊ីន"ថេយ៉នគ្រាន់តែឃើញជាឡានរបស់ស៊ូប៊ីនចតចោលនៅខាងមុខផ្លូវ គេក៏ងាកទៅប្រាប់ណាមជុន ខណៈអ្នកដែលអង្គុយបាំងខាងក្រោយ ទឹកមុខឆ្លេឆ្លា អង្គុយលើសាឡុងឡានមិនជាប់ ។

ពេលបើកមកដល់ឡានរបស់ស៊ូប៊ីន ថេយ៉នបានជាន់ហ្វ្រាំងចតពីក្រោយ ភ្លាមនោះពួកគេទាំងបីក៏ប្រញាប់បើកទ្វាររត់ចេញទៅរកឡាន តែគ្មានឃើញនរណានៅក្នុងឡានសូម្បីតែម្នាក់ ។

"ស៊ូប៊ីន!...."យ៉នជុនដែលងាកមើលជុំវិញខ្លួនចុះឡើងមុននេះ ក៏ងាកទៅឃើញរាងសង្ហារដែលគេស្កាល់ច្បាស់ថាជាស៊ូប៊ីន ទើបរត់ទៅរកអ្នកដែលដេកសន្លប់លើថ្នល់ម្នាក់ឯងទាំងមានឈាមហូរយ៉ាងច្រើននៅលើផ្លូវ ឮថ្នល់ ។

"ហ្អឹកៗ!...ស៊ូប៊ីន ឆាប់ដឹងខ្លួន ឮយើងហៅទេអាចង្រៃ?"យ៉នជុនលើកក្បាលរាងក្រាស់មកកាន់នឹងដៃម្ខាង ខណៈម្ខាងទៀតទះលើមុខនាយស្រាលៗដើម្បីដាស់ឲ្យនាយដឹងខ្លួន តែទោះជាហៅ ទោះជាវាយយ៉ាងណាក៏ម្ខាងទៀតមិនដឹងខ្លួនដែរ ។

"ចុះជុងហ្គុក និង ថេហ្យុងវិញនោះ?" ណាមជុនងាកមើលជុំវិញខ្លួនឡើងចង់ផ្ទុះខួរ ព្យាយាមរកមើលស្រមោលពួកគេ ប៉ុន្តែមិនបានឃើញអ្វី ក្រៅពី....គ្រាន់តែគ្រវាសភ្នែកឃើញភ្លាម នាយក៏ប្រញាប់រត់ទៅរករបស់នោះ ហើយប្រាកដណាស់ របស់គឺជាទូរស័ព្ទរបស់ថេហ្យុងដែលជ្រុះពេលរើពីការចាប់របស់កូនចៅមីនស៊ូ ។

"ឈាម?..."បន្ទាប់ពីឃើញឈាមជារបស់ជុងហ្គុកដែលបណ្ដាលមកពីគេវាយហើយ នាយក៏ចាប់ផ្ដើមរត់ទៅមុខបន្ត តាមស្នាមឈាមដែលស្រក់នៅលើផ្លូវ ដោយមានថេយ៉នរត់មកជាមួយដែរ ចំណែកស៊ូប៊ីន យ៉នជុនបានខលទាក់ទងឲ្យឡានពេទ្យមកយកហើយ ។

"មេក្រុម!...ត្រង់នោះមានមនុស្ស"ថេយ៉នចង្អុលទៅកាន់មនុស្សដែលដេកដួល ទោះមើលមិនសូវច្បាស់ ប៉ុន្តែគេអាចប្រាកដចិត្តបានថា ជាមនុស្សពិតមែន ។ ទាំងណាមជុន និងថេយ៉ន កាន់តែបន្ថែមល្បឿនរត់ឲ្យលឿនជាងមុន ហើយទីបំផុត ពួកគេក៏បានមកដល់ ថេយ៉នចំហមាត់ឡើងស្រឡាំងកាំង ពេលដឹងថាមនុស្សម្នាក់នោះជានរណា?

"អាជុង!..." ណាមជុនចូលទៅលើកបីត្រកងរាងកាយដេកសន្លប់ក្នុងធ្លុកឈាមមកដាក់លើដៃ ឈាមរបស់ជុងហ្គុកត្រូវប្រលាក់ពេញសម្លៀកបំពាក់ ប៉ុន្តែនាយមិនបានខ្វល់ សំខាន់ពេលនេះ ឃើញពីរនាក់ មិនបានឃើញប្អូនរបស់គេទេ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Donde viven las historias. Descúbrelo ahora