"ក្រាក"ទ្វារបន្ទប់ត្រូវបើកឡើងដោយដៃរាងល្អិត ថេហ្យុងបើកទ្វារដើរចូលមកដោយស្រាលជើងខ្លាំងបំផុត ព្រោះខ្លាចធ្វើឲ្យអ្នកកំពុងគេងភ្ញាក់ឡើង មិនស្រួលៗស្រែកយំឡូឡាពេញផ្ទះឥឡូវហ្នឹង ។ នាយតូចដាក់ខ្លួនអង្គុយចុងគ្រែក្បែរដៃរបស់ជុងហ្គុក តែគេមិនទាន់និយាយអ្វីទេ គឺនៅអង្គុយមើលអ្នកម្ខាងទៀត ព្រោះពេលគេងបែបនេះ មើលទៅសង្ហារខ្លាំងៗ ។
"បើបងមិនក្លាយទៅជាបែបនេះ ខ្ញុំក៏មិនបាច់មកវេទនាចិត្ត ត្រូវមកមើលថែមនុស្សចរឹកអាក្រក់ដូចបងដែរ តើវាជាកម្មរបស់ខ្ញុំមែនទេ ទើបគេចពីបងមិនផុតអញ្ចឹង?"ថេហ្យុងសម្លឹងមើលទៅអ្នកម្ខាងទៀតទាំងទឹកមុខពិបាកយល់ ខំព្យាយាមមិនចង់ជួបមុខ តែកាន់តែមិនចង់ជួប គឺកាន់តែមកជួបថែម ប្រហែលជាកម្មដែលគេធ្វើអ្វីមិនល្អលើនាយមកពីជាតិមុនហើយមើលទៅ ទើបជាតិនេះ ខ្លួនត្រូវមកលំបាកមកមើលថែគេ ហើយមិនដឹងថាពេលណាគេត្រឡប់ទៅដូចដើមវិញទៀត ។
ក្រោយអង្គុយនិយាយជាមួយមនុស្សដេកលក់មិនដឹងអីជាអស់មួយសន្ទុះធំ ថេហ្យុងក៏សម្រេចងើបចេញទៅបន្ទប់សម្រាករបស់ខ្លួន ដែលលោកចនឲ្យគេរៀបចំរួច ។ កើតរឿងអ្វីទៀត មានតែរង់ចាំលើពេលវេលាប៉ុណ្ណោះ បើឆ្លងរួចក៏រួច បើមិនរួចក៏ស្លាប់ខ្លួនឯងតែប៉ុណ្ណឹង ។
.............
ពេលល្ងាច លោកចនត្រឡប់មកពីក្រុមហ៊ុន មកដល់ក៏ឃើញរាងល្អិត កំពុងអង្គុយលេងនៅលើសាឡុង ទើបគាត់ចូលទៅអង្គុយជាមួយដែរ ។
"លោកអ៊ុំ! ជំរាបសួរ"ពេលឃើញលោកចនចូលមកថេហ្យុងក៏ងើបអោនគំនាបគួរសម លោកចនញញឹម និងប្រាប់ឲ្យគេអង្គុយចុះវិញ ។
"អ៊ុំអរគុណក្មួយខ្លាំងណាស់ ដែលយល់ព្រមមកមើលថែជុងហ្គុក អ៊ុំមិនសូវមានពេលនៅមើលគេនោះទេ"លោកចនទម្លាក់ទឹកមុខចុះ ហាក់មានទុក្ខរាប់លានរាប់សែនកប់ជាប់លើដើមទ្រូង រាងល្អិតឃើញហើយ ក៏ចូលទៅអង្គុយក្បែរជើងរបស់រាងចំណាស់ ដៃស្រឡូនចាប់ដៃរបស់លោកចនយកមកកាន់ ។
"លោកអ៊ុំកុំពិបាកចិត្តអី! ទោះជាក្មួយមិនដឹងថាក្មួយជួយលោកអ៊ុំបានច្រើនប៉ុណ្ណា តែបើក្មួយអាចជួយបន្ធូរបន្ទុកដល់លោកអ៊ុំបាន ក្មួយនឹងជួយជានិច្ច"លោកចនញញឹម និងអង្អែលក្បាលថេហ្យុងតិចៗដោយក្ដីស្រឡាញ់ គាត់រំភើបចិត្តជាខ្លាំងសម្រាប់ទឹកចិត្តរបស់ក្មួយ ហើយក៏សង្ឃឹមថា ថេហ្យុងនឹងអាចជួយឲ្យកូនរបស់គាត់ដូចជាមនុស្សទូរទៅ មិនតក់ស្លុតឬភ័យខ្លាចច្រើនដូចសព្វថ្ងៃនេះទៀត ។
ESTÁS LEYENDO
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...