បន្ទាប់ពីអង្គុយជាប់គ្នាជាងកន្លះម៉ោង ការបញ្ចុកបាយដល់ស្វាមី(អីយ៉ាស៎! ច្រឡំ🤣) ការបញ្ចុកបាយដ៏តានតឹងទ្រូងក៏បានបញ្ចប់រួចរាល់ ។ ថេហ្យុងអាចងើបចេញបាន ពីរង្វង់ដៃក្រាស់ពេលជុងហ្គុកព្រមព្រលែងឲ្យគេងើប រាងតូចរៀបចំថ្នាំនឹងទឹកឲ្យនាយផឹករួចក៏យកថាសចេញទៅវិញ ខណៈពេលកំពុងដើរ សម្លេងស្រាលហៅ ទើបគេត្រូវងាកមកក្រោយវិញ តាមការហៅរបស់អ្នកម្ខាងទៀត ÷
"មានការអីទៀតហើយ?"ថេហ្យុងមុខចាប់ផ្ដើមក្រញូវឡើងមកម្ដងទៀត ព្រោះតែគេកំពុងងងុយ ប៉ុន្តែជុងហ្គុកនៅសុំាតាប៉ែដដែលៗ មិនចង់ឲ្យគេដេកពួនទេឬយ៉ាងម៉េច?
"យកថាសទៅហើយ ត្រូវមកគេងទីនេះ ហាមទៅបន្ទប់របស់ឯង បើយើងមិនឃើញឯងមក កុំថាយើងអាក្រក់ឲ្យសោះណា"ត្បិតតែនាយនិយាយមិនប្រើសម្ដីធ្ងន់ ឬនិយាយខ្លាំងៗដាក់គេ ប៉ុន្តែត្រឹមមួយប្រយោគនឹងក៏អាចដឹងបានដែរ ថានាយកំពុងនិយាយគម្រាម ដាក់កំហិតដល់គេ ដាច់ខាតគេត្រូវតែយល់ព្រមដោយប្រកែកមិនបាន ។
"ខ្ញុំមិនមក បងក៏ធ្វើអីខ្ញុំមិនបាន"ថេហ្យុងនិយាយតែប៉ុណ្ណឹង គេក៏ទាញទ្វារបើកចេញទៅក្រៅបាត់ អ្នកដែលអង្គុយនៅសាឡុង គ្មានអីក្រៅពីអង្គុយខាំមាត់ខ្លួនឯង ព្រោះគ្រឺតគេខ្លាំងពេក ។
"ចូលចិត្តធ្វើខ្លួនគួរឲ្យខ្នាញ់ម្លឹងៗ ចង់ឲ្យយើងលង់នឹងឯងដល់ដកខ្លួនលែងរួចឬក៏យ៉ាងម៉េច?"ជុងហ្គុកនិយាយតិចៗម្នាក់ឯង ខួរក្បាលគិតដល់រាងតូចមិនឈប់ កាន់តែនៅជិត ស្និតស្នាលជាមួយគេ នាយកាន់តែមានអារម្មណ៍ថាបាត់មុខគេលែងបាន សូម្បីតែនៅក្រុមហ៊ុន គឺអង្គុយបន់ឲ្យតែឆាប់ដល់ម៉ោងមកផ្ទះ នឹងបានឃើញមុខគេ ហេតុអី្វគ្រប់យ៉ាងផ្លាស់ប្ដូរលឿនយ៉ាងនេះ? មួយពព្រិចភ្នែកសោះ អារម្មណ៍ស្រឡាញ់បានលុបបំបាត់រឿងគ្រប់យ៉ាងដែលជាពីមុនរបស់នាយអស់រលីង ក្មេងនេះមានដាក់ស្នេហ៍នាយឬក៏អត់?
@ Skip
ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យចាប់ផ្ដើមរះឡើងសន្សឹមៗ បញ្ចេញពន្លឺពណ៌មាសយ៉ាងស្រល់ត្រកាល ជះមកកាន់ផ្ទៃផែនដី ដាស់ឲ្យមនុស្សគ្រប់គ្នា ភ្ញាក់ឡើងទទួលយកថ្ងៃថ្មី ។មិនខុសអីហ្នឹងរាងតូច កាយល្វិតល្វន់ តូចស្រឡូនដូចមនុស្សស្រីម្នាក់នេះដែរ ព្រោះមានពន្លឺចាំងចូលមក ទើបធ្វើឲ្យគេព្រមភ្ញាក់ពីការគេងយ៉ាងសុខស្រួល ។ កំលោះតូចពត់ពែនខ្លួនចុះឡើងៗ ពេញពូកខណៈភ្នែកនៅមិនទាន់បើកនៅឡើយ គេបែរទៅមកៗពេញគ្រែ មិនប្រយ័ត្នក៏ប៉ះនឹងអ្វីម្យ៉ាង ដៃតូចៗលើកស្ទាបរបស់ដែលប៉ះ ទើបភ្លាមនោះគេបើកភ្នែកយ៉ាងលឿន ក្រោយដឹងថារបស់នោះ ជារាងកាយរបស់មនុស្ស ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)