ក្រោយនាំគ្នាចូលមកខាងក្នុង ថេហ្យុងបានប្រាប់ឲ្យអ្នកបម្រើយកទឹកត្រជាក់ៗមកឲ្យឆាណែល ពួកគេនៅអង្គុយនិយាយគ្នានៅសាឡុងទទួលភ្ញៀវ ÷
"អាចប្រាប់បានឬនៅ? លោកមកទីនេះបានដោយរបៀបណា?"
"គឺខ្ញុំមកជាមួយអាជេហ៍ នាំខ្លួនមីនស៊ូមកកូរ៉េវិញ"ឆាណែលតបខណៈដៃក្រាស់កំពុងលូកកាន់កែវទឹកយកមកផឹក ។
"មីនស៊ូ?....នេះបានន័យថា ចាប់ខ្លួនគេម្នាក់នោះបានហើយមែនទេ?"
"មែនហើយ!...ប៉ុន្តែនៅតាមចាប់ឆែលមិនទាន់បានទេ ទើបខ្ញុំនិងអាជេហ៍ត្រូវប្រញាប់ត្រឡប់ទៅវិញនៅយប់នេះឯង"
"ហ្អរ!....សង្ឃឹមថាឆាប់ចាប់បានម្នាក់នោះចុះ"ថេហ្យុងនិយាយរួចក៏ងាកទៅញញឹមដាក់ឆាណែលបន្ដិច ធ្វើឲ្យអ្នកដែលត្រូវញញឹមដាក់ ចង់គាំងបេះដូងម្ដងៗ ព្រោះសម្រស់ទាក់ទាញរបស់រាងល្អិតនឹងឯង ។ ឆាណែលអង្គុយមើលមុខរាងតូចឡើងភ្លឹក សាងជាចម្ងល់ដល់ថេហ្យុងជាខ្លាំង គេខំគ្រវីដៃចុះឡើងៗចំពោះមុខរបស់នាយកំលោះឡើងយូរ តែឆាណែលមិនកម្រើកភ្នែកទាល់តែសោះ ទើបថេហ្យុងសម្រេចចិត្តអង្រួនដើមដៃរបស់នាយជំនួសវិញ ÷
"លោកមិនអីទេមែនទេ?"ស្របនឹងការអង្រួន ថេហ្យុងក៏សួរនាយបញ្ជាក់ ឆាណែលសើចញឹមៗ គ្រវីក្បាលបញ្ជាក់ថានាយមិនបានកើតអី ។
"តែថា....មានតែថេហ៍ម្នាក់ទេដែរនៅ? ចុះអ្នកផ្សេងទៀតនោះ?"និយាយដល់ត្រឹមហ្នឹងនាយក៏ឆ្ងល់ ព្រោះចូលមកអង្គុយយូរហើយ នៅមិនឃើញមាននរណាដើរកាត់មកទៀត ម្យ៉ាងនាយមកបំណងចង់ឃើញម្នាក់នោះផង តែឥឡូវបែរជាមិនឃើញទាល់តែសោះ ។
"លោកអ៊ុំនិងជុងហ្គុក មិនទាន់មកពីក្រុមហ៊ុននៅឡើយទេ"ថេហ្យុងតបមិនទាន់ផុតមាត់ផង ក៏មានសម្លេងឡានបើកចូលមក ។
"ប្រហែលពួកគាត់ត្រឡប់មកវិញហើយ"ថេហ្យុងមិនចាំយូរ ក៏ងើបដើរទៅចាំពួកគេនៅមាត់ទ្វារ លោកចនដើរចូលមកមុនដោយមានជុងហ្គុកដើរមកតាមក្រោយ ។
"មានភ្ញៀវមកផ្ទះមែនទេក្នួយថេហ៍?"លោកចនស្រដីឡើង ព្រោះលោកបានឃើញឡានមួយចតនៅមុខផ្ទះរបស់លោក ហើយបើជាណាមជុន ឬស៊ូហ្គាក៏មិនត្រូវដែរ ព្រោះនេះមិនមែនជាឡានរបស់ពួកគេទេ ។
ESTÁS LEYENDO
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)