ភាគ១០ : ចូលចិត្ដធ្វើតាមណាស់

3.3K 236 0
                                        

ដំណើរបោះជំហានយ៉ាងមានអំណាចដើរចូលមកបរិវេណក្នុងផ្ទះនៃភូមិគ្រឹះត្រកូលចន ជាមួយម្ចាស់ផ្ទះ ជុងហ្គុកដែលអង្គុយនៅសាឡុង ក៏រួញខ្លួនចូលមកស្រវាឱបដៃថេហ្យុងយ៉ាងណែន ព្រោះទឹកមុខអ្នកដែលដើរចូលមកជាមួយលោកប៉ាកាចៗគួរឲ្យខ្លាច សម្រាប់ជុងហ្គុក វាដូចជាបិសាចជញ្ជក់ឈាមមនុស្សយ៉ាងចឹង ។

"បងប្រុសកុំខ្លាចអី មានខ្ញុំនៅជាមួយហើយណា"ថេហ្យុងនិយាយខ្សឹបៗក្បែរត្រចៀករបស់ជុងហ្គុក ដៃតូចក៏លើកក្ដោបប្រអប់ដៃដែលកាន់ដៃខ្លួនមុននេះអង្អែលតិចៗ ។

"ពួកគេអត់ចាប់ហ្គុកហ្គីណាហ្ហី?"ជុងហ្គុកងាកសម្លឹងមុខថេហ្យុងម៉ក់ៗ កែវភ្នែកក្រឡេបក្រឡាប់ចុះឡើង ទើបថេហ្យុងលើកដៃម្ខាងដែលទំនេរនោះអង្អែលលើសក់នាយស្រាលហើយញញឹមដាក់នាយ ។

"ពួកគេជាមិត្តរបស់បងប្រុស ពួកគេមិនចាប់បងប្រុសទេ"ឃើញថេហ្យុងញញឹមដាក់ នាយហាក់ទោទន់ទៅតាមស្នាមញញឹមមួយនោះ ហើយក៏លែងមានអារម្មណ៍ថាខ្លាចរអាអ្វីទៀត ទើបសើចស្ញេញដាក់ថេហ្យុងវិញ ។

"ហ្គុកហ្គីមិនខ្លាច បើមានថេថេនៅជាមួយ"ជុងហ្គុកសើចដាក់ថេហ្យុងបន្ដិច ទើបងាកទៅរកលោកប៉ានិងមនុស្សប៉ុន្មាននាក់ទៀតដែលកំពុងដើរចូលមកកន្លែងអង្គុយរបស់ពួកគេ ។ ពេលដើរចូលមក លោកចនមានទឹកមុខព្រួយបារម្ភជាខ្លាំង ពេលឃើញកូនប្រុសអង្គុយរួញខ្លួនចូលគ្នាឱបដៃរាងតូច ប៉ុន្តែក្រោយឃើញគេសើចវិញ លោកមានអារម្មណ៍ថាធូរស្រាលក្នុងចិត្តជាខ្លាំង ។

"ក្មួយៗអង្គុយចុះសិនទៅ"លោកស្រដីទៅកាន់នាយកំលោះ ៤នាក់ ហើយទម្លាក់ខ្លួនអង្គុយចុះក្បែរជុងហ្គុក ពួកគេក៏អង្គុយចុះតាមក្រោយ ។

"ការពិតដែលអ្នកមីងប្រាប់ថា ថេហ្យុងរវល់ធ្វើការងារសំខាន់នោះ ជារឿងនេះទេឬ?"ណាមជុនស្រដីឡើងរួមជាមួយទឹកមុខភ្ញាក់ផ្អើល ពេលឃើញប្អូនជីដូនមួយនៅក្នុងភូមិគ្រឹះត្រកូលចន នាយខំតែស្មានថាគេទៅធ្វើការងារអីខាងក្រៅប្រទេស តែបែរជាមកមើលថែជុងហ្គុកទៅវិញ ។

"បាទមែនហើយបងប្រុស"ថេហ្យុងសើចញឹមៗលឹបភ្នែក អ្នកអង្គុយក្បែរក៏សើចស្ញេញតាមដែរ មិនដឹងស្អីផង ឃើញថេថេសើចនាយក៏សើច ធ្វើតែមនុស្សមាត់ជាប់គ្នាអ៊ីចឹង ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Where stories live. Discover now