@ញូយ៉ក, សហរដ្ឋអាមេរិក
ត្បិតថាម៉ោងនៅកូរ៉េជាពេលយប់ ប៉ុន្តែនៅសហរដ្ឋអាមេរិកគឺមិនមែនយប់ឡើយ ។ ពេលវេលានេះចូលម៉ោង២រសៀល ក្នុងអង្គភាពនៅធ្វើការមិនទាន់ដល់ម៉ោងសម្រាកនោះទេ ។ ហូស៊ុកកំពុងមមាញឹកក្នុងកិច្ចការដែលខាងអង្គភាពដាក់ឲ្យ តាំងពីមកដល់ញូយ៉ក នាយរវល់ខ្លាំងសូម្បីតែរកពេលទាក់ទងពីមិត្តក៏មិនទាន់បាននិយាយគ្នាដែរ ។
/*តុក...តុក.../
ស្របជាមួយសម្លេងគោះទ្វារ រាងសង្ហារមុខមាត់កូនកាត់កូរ៉េ-អាឡឺម៉ង់ម្នាក់ក៏បើកទ្វារដើរចូលមករកហូស៊ុក ។ ប្រុសម្នាក់នេះឈ្មោះ វ៉ារ៉ាណែល គឺជាដៃគូធ្វើការជាមួយហូស៊ុក បើនិយាយពីថ្វីដៃរបស់គេក៏មិនណយដែរ សមត្ថភាពខ្លាំង ឆ្លាត និងរវៀសដូចគ្នាបើប្រៀបជាមួយនឹងនាយសង្ហារជុង ហូស៊ុក ។
"យប់នេះ មានកម្មវិធីមួយដែលត្រូវការពួកយើងទៅចូលរួម"នាយសង្ហារញាក់ចិញ្ចើមដាក់ហូស៊ុក ខណៈខ្លួនគេកំពុងដាក់គូទអង្គុយពីមុខតុធ្វើការរបស់នាយ គ្រវីប៊ិចចុះឡើងៗ មើលក៏ដឹងថាច្រឡើសបើសកម្រិតណាដែរ ។ ពាក្យពេចន៍ដែលនាយនិយាយ មើលទៅអាចថាជាពាក្យធម្មតាៗបើសិនអ្នកមិនយល់និងគិតមិនដល់ ប៉ុន្តែសម្រាប់ហូស៊ុក គឺយល់លើសពីយល់ទៅទៀត ព្រោះនេះជាភាសារនិយាយគ្នារបស់ពួកគេ ពេលពួកគេចេញប្រតិបត្តិការម្ដងៗ ។
"នៅឯណា?"
"នៅសណ្ឋាគារ ប្រាយ៍! ឯងប្រាកដជាដឹងហើយ ថាកន្លែងនោះជាកន្លែងរបស់នរណា"
"ពីមុនយើងគ្រាន់តែសង្ស័យ ប៉ុន្តែគ្មានការច្បាស់លាស់ ទើបយើងនៅស្ងៀមសិន តែថា...ហេតុអីលើកនេះ វាប្ដូរមកយកកន្លែងហ្នឹង? យើងដូចជាឆ្ងល់ណាស់"ហូស៊ុក នាយបានសង្ស័យមកយូរហើយ ទាក់ទងនឹងមេក្លោងធំ រឿងជួញដូរមនុស្សពីប្រទេសខាងក្រៅមកទីនេះ ប៉ុន្តែនាយមិនអាចធ្វើអីបាន ព្រោះគ្រប់យ៉ាងគឺពិបាករកភស្តុតាងដើម្បីបើកស្រោមមុខម្ចាស់សណ្ឋាគារដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងទីក្រុងមួយនេះណាស់ ក្រៅពីតាមដានរកមុខពួកក្រោមៗដើម្បីធ្លាយដល់មេធំ ។
"រឿងនេះយើងក៏មិនយល់ មានតែចាំឲ្យដល់ពេលទៅនឹងដឹងហើយ"វ៉ារ៉ាណែលគ្រវីក្បាល តប ។ មនុស្សដូចជាពួកនោះ វាមានល្បិចកលច្រើនណាស់ ការធ្វើការរបស់ពួកវា ពេលវេលាឬទីតាំង មិនសូវជាច្បាស់ការអីមួយនោះទេ ជូនកាលចាប់បានទីតាំងកន្លែងនេះ តែពួកវាក៏ប្ដូរកន្លែងផ្សេងបានយ៉ាងលឿនបំផុត បែបនោះ ទើបខាងអង្គភាពពិបាកក្នុងការធ្វើការ មកទល់នឹងពេលនេះហើយនៅចាប់បកស្រោមមុខមេធំមិនបានទៀត ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)