ថ្ងៃត្រង់បន្ទាប់ពីញ៉ាំបាយហើយ ណាមជុនក៏សុំទៅវិញមុនព្រោះមានកិច្ចការរវល់នៅប៉ុស្ដិ៍ប៉ូលីស នៅសល់តែថេហ្យុងនិងជុងហ្គុក ពួកគេនឹងគេងនៅទីនេះមួយយប់ថ្ងៃស្អែកទើបទៅវិញ ។
អ្នកស្រីគីមបានយកផ្លែឈើត្រជាក់ខ្លះមកទុកនៅតុកន្លែងអង្គុយលេងខាងមុខផ្ទះ ។ គាត់អង្គុយចាក់កន្សែងបណ្ដើរ និងកំដរបានជាគ្នានឹងជុងហ្គុកដែលអង្គុយលេងមនុស្សយន្ដរបស់នាយនៅក្បែរនោះ ។ ថេហ្យុងបានសុំទៅបន្ទប់ដើម្បីងូតទឹក គេនៅមិនទាន់ចុះដើរមកខាងក្រៅនៅឡើយទេ ។
"ហ្គុកហ្គី..."ឮហៅឈ្មោះភ្លាម ជុងហ្គុកក៏ងាកទៅរកគាត់ភ្លាម ជាមួយទឹកមុខស្រស់បស់ ។ អ្នកស្រីគីម ទម្លាក់កន្សែងចាក់ចុះពីដៃ ហើយលើកដៃមកអង្អែលក្បាលជុងហ្គុកស្រាលៗជាមួយកាយវិការទន់ភ្លន់ ទើបស្រដីសួរទាំងទឹកមុខញញឹម ÷
"សប្បាយចិត្តណាស់មែនទេកូន?"ជុងហ្គុកសើចស្ញេញដាក់គាត់បន្ដិច ទើបងក់ក្បាលតប ÷
"បាទម៉ាក់!"កែវភ្នែកមិនដឹងអី ឡេងឡង់ៗដូចកូនទន្សាយ ធ្វើឲ្យអ្នកស្រីគីមសឹងស្រក់ទឹកភ្នែកចុះមក គាត់កាន់តែមានអារម្មណ៍ថាអាណិត ស្រណោះដល់ក្នួយជាខ្លាំង មិនគួររឿងបែបហ្នឹង កើតមកលើជីវិតរបស់គេនោះទេ ។
"ចុះកូនមានដែលឈឺក្បាលដែរទេ ហ៊ឹម?"
"បាទ! ពីមុនធ្លាប់ឈឺ ឈឺខ្លាំងទៀតផង តែឥឡូវឈប់ឈឺហើយ"ជុងហ្គុកនៅតែសើចស្ញេញដាក់គាត់ ហើយគាត់ក៏ញញឹមដាក់នាយវិញដូចគ្នា ។
"ល្អហើយដែលលែងឈឺក្បាលទៀត"
"ម៉ាក់!"សម្លេងតូចហៅកាត់ការសន្ទនា បង្វែរពួកគេងាកទៅរក ថេហ្យុងក៏ដើរចូលមកអង្គុយជិតម៉ាក់របស់ខ្លួន ក្រោយខ្នងជុងហ្គុក ។
"ម៉ាក់និយាយអីជាមួយគាត់ឬ?"ថេហ្យុងមើលមុខម៉ាក់និងជុងហ្គុកឆ្លាស់គ្នា ឃើញជុងហ្គុកអង្គុយញញឹមខ្ជឹប អត់នឹងធ្វើឲ្យគេសង្ស័យមិនបាន ។
"គ្មានអីច្រើនទេកូន ហើយចុះកូនវិញ? ហត់ខ្លាំងទេ? ប្រហែលជាវិលមុខខ្លាំងដោយសារបងហើយមើលទៅ"
"បើគាត់មិនរករឿងច្រើន គ្មានអីហត់នោះទេម៉ាក់ ណាស់តែក្បាលរឹង និយាយល្មមៗមិនចេះស្ដាប់ នៅពូកែតមាត់ទៀត"ថេហ្យុងនិយាយហើយក៏ងាកខាំមាត់ដាក់ជុងហ្គុក ខ្នាញ់ជាមួយអ្នកដែលអង្គុយក្បែរជើងម្ដងៗ ចង់តែច្របាច់កឲ្យស្លាប់នៅនឹងកន្លែងតើ ។
ESTÁS LEYENDO
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)