ផ្ដើមរឿង៚

5.7K 227 10
                                    

ផ្ដើមរឿង៚

សួស្តីខ្ញុំឈ្មោះJiminគឺPark Jiminមានអាយុ19ឆ្នាំរៀនថ្នាក់ទី12នៃវិទ្យាល័យមួយក្នុងទីក្រុងសេអ៊ូល។បើនិយាយពីគ្រួសារវិញខ្ញុំគ្មានទេ!ប៉ារបស់ខ្ញុំបានបោះបង់ខ្ញុំចោលតាំងពីខ្ញុំអាយុ4ឆ្នាំអោយរស់នៅជាមួយនិងម្ដាយនៅឯ
ប៊ូសានតែ2នាក់បន្ទាប់ពីខ្ញុំមានអាយុ7ឆ្នាំម្ដាយរបស់ខ្ញុំក៏លាចាកលោកទៅដោយសារជំងឺប្រចាំកាយរបស់គាត់ពេលនោះគឺខ្ញុំគ្មានសល់អ្នកណាទៀតទេបងប្អូនសាច់ញាតិក៏គ្មានហើយការបញ្ចុះសពម្ដាយរបស់ខ្ញុំគឺបានអ្នកភូមិជួយរៃលុយគ្នាដើម្បីធ្វើអោយព្រោះតែការអាណិតអាសូរតែប៉ុណ្ណោះ។កន្លងផុតទៅបាន7ថ្ងៃមានអ៊ុំស្រីម្នាក់មករកខ្ញុំដោយប្រាប់ថាគាត់ជាសាច់ញាតិតែម្នាក់របស់ម៉ាក់ខ្ញុំគាត់ទើបតែដឹងថាម៉ាក់បានស្លាប់ទៅនៅសល់កូនប្រុសម្នាក់ទើបគាត់មកយកទៅនៅជាមួយហើយខ្ញុំក៏បានយល់ព្រមតាមគាត់ព្រោះខ្ញុំមិនទាន់ដឹងក្ដីអីទេ។បន្ទាប់មកពួកយើងក៏មកដល់សេអ៊ូលគាត់បាននាំខ្ញុំទៅផ្ទះធំមួយដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមក។តែគាត់មិនបាននាំខ្ញុំចូលក្នុងផ្ទះនិងទេគាត់បែរជានាំខ្ញុំទៅខាងក្រោយទៅវិញពេលទៅដល់គឺឃើញផ្ទះមួយទៀតតូចល្មមហើយគាត់ក៏និយាយមកកាន់ខ្ញុំថា<<យើងនៅទីនេះគឺក្នុងនាមជាអ្នកបម្រើគេប៉ុណ្ណោះ>>ខ្ញុំងក់ក្បាលហើយក៏ដើរតាមគាត់ទៀតរហូតដល់បន្ទប់ធំមួយអេ៎តាមពិតវាមិនធំទេតែសម្រាប់ខ្ញុំវាធំណាស់ព្រោះមិនដែលបាននៅបន្ទប់បែបនេះពីមុនមក។រយះពេល7ថ្ងៃដែលខ្ញុំមករស់នៅទីនេះខ្ញុំមិនដែលបានចាកចេញពីបន្ទប់សូម្បីម្ដងក៏មកពីការហាមប្រាមពីអ៊ុំរបស់ខ្ញុំមិនអោយដើរទៅណាបែបនេះហើយខ្ញុំក៏មានតែធ្វើតាមសម្ដីគាត់ទោះបីជាធុញពិនណាក៏ដោយក៏បានតែអង្គុយដកដង្ហើមចោលសម្លឹងមើលមេឃមើលដើមឈើដែលដុះជុំវិញផ្ទះ។ថ្ងៃមួយខ្ញុំកំពុងអង្គុយនៅមាត់បង្អួចតាមទម្លាប់ក៏ស្រាប់តែឃើញកូនបាល់មួយរមៀលមកក្បែរផ្ទះមួយសន្ទុះមិនឃើញមានអ្នកណាមកយកខ្ញុំក៏សម្រេចចិត្តចុះទៅរើស បើបានបាល់មួយនេះលេងប្រហែលជាមិនអផ្សុកទេមើលទៅហិហិ.....កំពុងតែអោនរើសបាល់ស្រាប់តែមានដៃមួយមករុញខ្ញុំមួយទំហឹងអោយដួលទៅលើដី
ភ្លាមៗ
 
<<ឯងជាអ្នកណា??ជាចោរចង់លួចបាល់យើងមែនទេ...>>ខ្ញុំងើបមុខឡើងសម្លឹងមើលទៅក្មេងប្រុសម្នាក់មាឌរាងធំជាងខ្ញុំបន្ដិចសក់ខ្មៅបាំងភ្នែកតែក៏អាចឃើញច្បាស់ពីភ្នែកដែលគេកំពុងសម្លក់ខ្ញុំ

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now