Ep¹⁹(18+)

2.6K 171 8
                                    

9 : 00pm

   ជីមីនកំពុងនៅក្នុងបន្ទប់របស់ខ្លួនឈរឆ្លក់កញ្ចក់ទាំងទឹកមុខពិបាកបរិយាយ ជីមីនដកដង្ហើមធំលើកដៃស្ទាបខ្សែកមុននិងបង្វិលវាហើយចាប់ដោះកន្លឹះចេញដាក់វាទៅលើតុរៀន។។។

« ជីមីន..សម្រួលអារម្មណ៍ទៅឯងក៏ធ្លាប់ដេកជាមួយគេម្ដងរួចមកហើយមិនចឹង?? »ជីមីនយកដៃដាក់លើទ្រូងបិទភ្នែកដកដង្ហើមចូលវែងមុននិងដើរមកបើកទ្វារដោយប្រុងប្រយ័ត្នព្រោះស្មានេះវាម៉ោងប្រាំបួនទៅហើយ ជីមីនដកដង្ហើមធូរទ្រូងពេលចេញពីផ្ទះតូចបានសម្រេចហើយក៏រត់ត្រុយចូលផ្ទះធំតាមទ្វារក្រោយ។

  នៅក្នុងផ្ទះដល់ធំពេលនេះគឺមានតែភ្លើងអំពូលតូចៗដើម្បីបន្លឺប៉ុណ្ណោះ ជីមីនដើរលបៗឡើងជណ្ដើរយ៉ាងប្រុងប្រយ័ត្នមិនអោយលឺសម្លេងមុននិងបង្ហើបទ្វារបន្ទប់ជុងគុកហើយក៏ចូលទៅ។។

   រាងតូចរាងភាំងបន្ដិចពេលមិនបានឃើញមនុស្សមាឌធំនៅក្នុងបន្ទប់ចំណែកភ្លើងក្នុងបន្ទប់ក៏ព្រាលៗមិនសូវភ្លឺខ្លាំងតែអាចមើលបានច្បាស់។ជីមីនជ្រួញច្រមុះពេលដឹងដល់ក្លិនម្យ៉ាងចេញពីរានហាលនៅក្នុងបន្ទប់ គេដើរសន្សឹមៗទៅហើយការគិតមិនខុសគឺជុងគុកនៅទីនោះ។គេកំពុងតែឈរបែរខ្នងសម្លឹងមើលទៅផ្ទៃមេឃដែលមានផ្កាយរះនិងដៃម្ខាងកំពុងក្រវីកែវស្រាក្រហម ជីមីនគិតថាគេដឹងថាខ្លួនមកហើយគ្រាន់តែមិនទាន់បញ្ចេញសកម្មភាពអ្វី។។

« អ្នកប្រុសតូច!!! »ជីមីនបង្ហើបសម្លេងស្រាលៗក្រោយពេលដើរមកក្បែរគេ ជុងគុកងាកមើលមុខជីមីនបន្ដិចមុននិងបែរទៅវិញធម្មតា

« ផឹកទៅ!!! »ជុងគុកស្ងាត់បន្ដិចមុននិងហុចស្រានៅនិងដៃទៅអោយជីមីន រាងតូចស្ទាក់ស្ទើមិនចង់ទទួលយកតែពេលឃើញកែវភ្នែកកាចសម្លឹងមើលមកទើបដាច់ចិត្តលូកដៃទៅយកមក
« ផឹក!!! »ជីមីនសម្លឹងមើលមុខសង្ហាដែលកំពុងជ្រឹបភ្នែកដាក់គេមុននិងសម្លឹងមើលទៅកែវស្រាក្រហមហើយក៏លើកមកផឹក ជីមីនជ្រួញមុខអ៊ែលពេលដឹងដល់រសជាតិស្រាលដែលលេបចូលថាវាល្វីងប៉ុណ្ណា

« យ៉ាងមិចដែរ??? »ជុងគុកសួរបែបឌឺហើយក៏អស់សំណើចនៅក្នុងប្រយោគ

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now