EP³⁶

1.6K 173 91
                                    

Club MYG

       នៅក្នុងក្លឹបដែលមានភ្លើងពណ៍បាញ់ចម្រុះចម្រៀងញាក់កន្រ្ដាក់អារម្មណ៍បង្វក់អោយក្មេងចាស់ប្រុសស្រីរាំញាក់កន្រ្ដាក់ខ្លួនយ៉ាងសប្បាយភ្លេចគិតអស់អ្វីៗក្នុងនោះក៏បង្ហាញប្រុសស្រីមួយគូរដែលកំពុងឈរអោបគ្នាយ៉ាងស្និតរមួតខ្លួនក៏ញាក់តាមភ្លេងតិចៗ!!!!

« សម្រេចថាឯងកើតអី??... »Dannyសួរទៅបុរសដែលឈរអោបខ្លួននៅខាងក្រោយទាំងមិនយល់ពីគេនៅសុខៗក៏តេហៅអោយមកខ្លឹបហើយឥលូវបែរជាមកបបួលរាំតែមិនដឹងថារាំឫគ្រាន់តែឈរអោបគ្នាទេ យ៉ាប់ណាស់ថាមិត្តម្នាក់នេះ!!!!

« គ្មានអីទេ!!តែយើងមានរឿងចង់ប្រាប់
ឯងដាន!! »កម្លោះសង្ហាមាឌធំដាក់ចង្កាលើស្មានាងក្រមុំនិងនិយាយតិចៗ នាំអោយនាងជ្រួញចញ្ចើមហើយបែរមុខមកមើលមុខសង្ហារបស់គេ

« រឿងអី??ឆាប់និយាយមក!!.... »

« រឿងនោះយើងចង់ប្រាប់ដានយូរហើយតែយើងមិនហ៊ាន!!ខ្លាចឯងឈប់រាប់អានយើង...  »ដៃមាំដកចេញចង្គេះនាងហើយចាប់បង្វែលខ្លួនតូចច្រឡឹងអោយទល់មុខខ្លួនវិញ នាងក៏មិនបានទាបណាស់ណាព្រោះតែនាងជាកូនរ៉េកាត់បារាំងនេះឯង

« មានរឿងអីនិយាយមក??យើងមិនមែនជាមនុស្សចិត្តចង្អៀតទេ!!.... »

« អឹម...គឺ-គឺយើង...លួចចាប់អារម្មណ៍ឯង!!.. »

« ឯងនិយាយស្អីនិង...ជុងគុក??.. »ដាននីភ្ញាក់មិនស្ទើរនិងសម្ដីជុងគុកដៃក៏ខំប្រឹងទាញដៃមាំចេញពីចង្គេះខ្លួនតែគេបែរជារិតជាប់...

« អត់ទេ...យើងនិយាយការពិតណាដាន!!.. »ស្របសម្ដីជុងគុកក៏អោនទៅអោបដាននីមួយណែនដៃទាំងនិយាយសម្ដីផ្អែមអង្វរគេ

« តែពេលនេះឯងមិនមែននៅលីវទេ..ឯងមានប្រពន្ធហើយ!!.... »នាងក្រមុំដកដង្ហើមធំអង្អែលស្មាធំសើរៗ...ពេលនេះជាមានប្រពន្ធហើយនាងមិនអាចយកខ្លួនទៅពាក់ពន្ធនិងរបស់មានម្ចាស់ទេ!!!....

« មានប្រពន្ធវាយ៉ាងម៉េច??យើងអត់បានស្រលាញ់គេទេ!!..យើងស្រលាញ់ឯង!!.. »

« តែ--- »

« សុំអង្វរដាន..យើងស្រលាញ់ឯងពួកយើងទាក់ទងគ្នាទៅណា!!... »រាងសង្ហាដកខ្លួនចេញមកវិញហើយក៏ចាប់ដៃនាងទាំងសងខាងទឹកមុខបង្ហាញយ៉ាងច្បាស់ពីការអង្វរក៏

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now