Seoul៚
*មន្ទីរពេទ្យ
« ជាចុងក្រោយខ្ញុំសូមផ្ដាំលោកអោយមើលថែភិរិយាអោយបានល្អ កុំទុកភិរិយាចោលព្រោះពេលនេះសុខភាពទាំងម្ដាយនិងកូនខ្សោយខ្លាំងណាស់គេត្រូវការភាពកក់ក្ដៅនិងការមើលថែពីស្វាមីអោយបានដិតដល់នៅពេលចាញ់.... »សម្ដីរបស់លោកដុកទ័រធ្វើអោយមនុស្សមាឌធំដែលអង្គុយទល់មុខគាត់បានតែងក់ក្បាលតិចៗតាម គេញញឹមស្រាលមុននិងងើបឈរតាមលោកគ្រូពេទ្យហើយក៏ដើរចេញទៅដំណាលគ្នា« ចុះដាន-អឺភរិយារបស់ខ្ញុំពេលណាទើអាចចេញពីពេទ្យបានទៅ??... »ជុងគុកអាក់សម្ដីបន្ដិចហើយក៏បន្លឺពាក្យថាភរិយាទាំងអៀនៗមាត់ព្រោះគេនិងដានមិនមែនជាប្ដីប្រពន្ធគ្នាឯណា...
« គឺអាចចេញទៅបានពេលអ្នកជំងឺភ្ញាក់!!.. »
« អ៎...បាទ!!.... »
« អញ្ចឹងខ្ញុំសូមលាសិនហើយ!!... »នៅពេលចេញមកដល់ក្រៅបន្ទប់លោកគ្រូពេទ្យក៏សុំដកខ្លួនចេញ ជុងគុកគ្រាន់តែញញឹមតបហើយគាត់ក៏ដើរចេញទៅដើម្បីពិនិត្យមើលអ្នកជំងឺផ្សេងទៀត។
« ហុឹម!!... »រាងសង្ហាបន្លឺសម្លេងដកដង្ហើមធំទាំងអារម្មណ៍ច្របូកច្របល់មុននិងដើរសម្ដៅទៅកាន់បន្ទប់របស់ដាននីដែលមានជំនិតរបស់គេនៅឈរយាមខាងមុខ....
« ចាហ្វាយ??...... »នាយចំនិតប្រញាប់ហៅសព្វនាមរបស់ចាហ្វាយខ្លួនពេលឃើញគេដើរមកដល់...ជុងគុកបានតែងក់ក្បាលទទួលដឹងលឺហើយក៏ដាក់ខ្លួនអង្គុយលើកៅអីមុខបន្ទប់អ្នកជំងឺតាមដោយទឹកមុខសោកសៅ ដៃមាំមានសរសៃលើកឡើងជ្រោកសក់ខ្លួនទៅលើខាំមាត់ដកដង្ហើមធំពេលគិតមិនចេញថាគួរធ្វើយ៉ាងមិចបន្ដទៅទៀត។។....
« អ្នកនាងដាននីកើតអ្វីឫ??... »ពេលឃើញសភាពរបស់ចាហ្វាយខ្លួនតានតឹងនាយចំនិតក៏ចោតសួរឡើងទាំងចម្ងល់ពេញខួរ...អ្នកនាងដានកើតអីធ្ងន់ធ្ងរឫបានជាជុងគុកបង្ហាញកាយវិការទង្វើព្រួញបារម្ហយ៉ាងខ្លាំងបែបនេះ??....
« ដានមានកូន!!!...... »សម្ដីរបស់ជុងគុកធ្វើអោយឃ្យូបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលមិនស្ទើរគេសម្លឹងមើលទៅចាហ្វាយនាយដែលកំពុងផ្អែកក្បាលនិងជញ្ជាំងបិទភ្នែកជិតទាំងមិនយល់វាកើតឡើងដោយរបៀបណា??....
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom