Ep⁴⁶

2K 206 63
                                    

2 daye after

*Condo Danny .....

         កែវភ្នែកមាំប្រែជាស្រទន់សម្លឹងមើលទៅកាន់រាងស្ដើងដាននីកំពុងគេងលើគ្រែទាំងមុខស្លេកស្លាំងបីថ្ងៃមកនេះនាងចាញ់អាក្រក់ខ្លាំងណាស់ទើបធ្វើអោយគេមិនដាច់ចិត្តទៅចោលហើយក៏មិននិយាយរឿងកូនជាមួយនាង។ជុងគុកដកដង្ហើមធំគេក៏បារម្ហពីជីមីនដូចគ្នាមិនដឹងពេលយ៉ាងមិចហើយទេតែគេក៏មិនអាចទៅចោលដាននីដែលកំពុងឈឺនៅនិងមុខនៅនិងមាត់បាន។ចុងក្រោយក៏សម្រេចចិត្តទាញទូរស័ព្ទខលទៅឃ្យូ

*On phone

« ឃ្យូ??... »

« បាទ ចាហ្វាយមានការអីមែនទេ??!!.... »

«  ជួយរកមនុស្សម្នាក់អោយមកមើលថែដានផង!!យើងត្រូវទៅរកជីមីន... »

« បាទ ចាហ្វាយទៅឥលូវឫ??.... »

« អឹម!!.... »

« បាទ... »

« បានហើយ!!.... »ស្របសម្ដីជុងគុកក៏ចុចបិទគេងាកមើលដានសារជាថ្មីមុននិងលើកភួយដណ្ដប់អោយនាងអោយបានត្រឹមត្រូវមុននិងដើរចេញទៅគេថាមកតែពីរថ្ងៃទេនិងទៅរកជីមីនវិញហើយតែឥលូវវាឡើងដល់បីថ្ងៃទៅហើយ។

ត្របកភ្នែកស្អាតបើកឡើងភ្លាមៗពេលដឹងដល់សម្លេងសម្រឹបជើងដើរផុតពីបន្ទប់។ដាននីងើបខ្លួនអង្គុយយ៉ាងរហ័សហើយក៏ស្ទៀបអង្អែលពោះរបស់ខ្លួនទាំងទឹកភ្នែករលីងរលោង។

« ឯងមិនអាចបង្ខំគេអោយធ្វើជាឳពុកកូនរបស់ឯងបានទេនាងដាន »សម្ដីស្របនិងទឹកភ្នែកហូរចុះមកឥតដាច់ មែននាងមិនអាចបង្ខំជុងគុកអោយមកទទួលខុសត្រូវលើនាងបានទេនាងដឹងច្បាស់ថាអ្នកណាជាឱពុកកូននាង។ដាននីដកដង្ហើមធំហើយក៏ជូតទឹកភ្នែកអោយស្អាតអស់ពីថ្ពាល់មុននិងទាញទូរស័ព្ទខលទៅមនុស្សម្នាក់

*On phone តឺត.....តឺត....

« ខលមកហើយហ៎េស??ប៉ុន្មានថ្ងៃមុននាងទៅណាបានជាមិនមកតាមការណាត់!!.. »គ្រាន់តែអ្នកម្ខាងទៀតចុចទទួលភ្លាមនាងក៏ទទួលបានសម្ដីកំហគគរោះគំរើយភ្លាម...

« សូមទោស ខ្ញុំមិនស្រួលខ្លួន!!... »

« កើតស្អី??.... »

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now