EP¹³

2.2K 167 4
                                    

ថ្ងៃអាទិត្យមកដល់រាងតូចជីមីនស្លៀកពាក់យ៉ាងស្អាតបាតទាញស្បែកជើងបាតតាមកស៊ូកមុននិងទាញកាតាបពណ៍ក្រហមស្រាលរបស់ខ្លួនមកស្ពាយថ្ងៃនេះគេមានណាត់ជាមួយជេហូប
សូប៊ីននិងហ្វាដើម្បីធ្វើកិច្ចការសំខាន់ដែលគ្រូដាក់អោយធ្វើជាក្រុម។

ជីមីនដើរចេញពីក្នុងផ្ទះតូចទាំងទឹកមុខមានស្នាមញញឹមមិនរសាយនិងបន្ដដើរទៅមុខផ្ទះរងចាំសូប៊ីនមកយក។ដោយតែផ្លូវទៅផ្ទះសូប៊ីនវាតែមួយជាមួយផ្ទះត្រកូលចនទើបគេឈាងចូលមកយករាងតូច។

" គេទៅណា?? " រាងខ្ពស់ស្រឡះដែលបម្រុងនិងដើរទៅកន្លែងដាក់ឡានហើយទច់បន្ដិចពេលឃើញកាយតូចស្ពាយកាតាបឈរនៅមុខរបងផ្ទះហើយក៏ឃើញមានមនុស្សប្រុសជិះម៉ូតូធំមួយឈប់នៅមុខនោះ។

« ជីមីនចាំយើងយូរទេ?? »នាយសូប៊ីនឈប់ម៉ូតូមុខរាងតូចបើកកញ្ជក់មួកចេញបង្ហាញអោយឃើញស្នាមញញឹមយ៉ាងមានមុនស្នេហ៍ចេញមក

« អត់ទេ យើងទើបតែមកដល់ទេ »ជីមីនញញឹមតបវិញមុននិងទាញយកមួកសុវិត្ថភាពពីដៃមាំទាំងប្ដូរសព្វនាមត្រូវហើយសូប៊ីនផ្លាស់មករៀននៅទីនេះមួយអាទិត្យហើយរវាងគេនិងជីមីនក៏ស្និតស្នាលគ្នាខ្លាំងណាស់ដែល។

« សូប៊ីន យើងពាក់អត់បានទេ!! »

« យ៉ាប់ណាស់ឯងនេះ »មុខសង្ហាក្រវីក្បាលតិចដោយការខ្នក់ខ្នាញ់និងទឹកមុខតូចច្រមិចមុននិងទាញមួកពីដៃតូចហើយលើកពាក់អោយជីមីន រាងតូចសម្លក់មុខសូប៊ីនបន្ដិចមុននឹងឡើងជិះពីក្រោយគេបន្ទាប់មកក៏ចេញដំណើរទៅ។

« ស្និទ្ធស្នាលដល់ម្លឹង?? »អ្នកដែលឈរមើលយ៉ាងយូរពោលពាក្យសួរខ្លួនឯងតិចៗពេលឃើញពីភាពស្និតស្នាលរបស់អ្នកទាំងពីរ។ជុងគុកយកអណ្ដាលទល់ថ្គាមមុននិងដើរទៅយកឡានហើយក៏បើកចេញទៅយ៉ាងលឿន។

Cafe Jin ៚

« បងប្រុសឯណាតុដែលខ្ញុំកក់?? »បុរសសង្ហាងើបមុខឡើងមុននិងចញ្ចើមក្រាសជ្រួញចូលគ្នាពេលលឺសម្លេងស្រាលបន្លឺឡើង

« ឯងកក់បងតាំងពីពេលណា?? »គេសួរហីៗហើយក៏អោនមុខតុមើលកាលវិភាគដែលភ្ញៀវ
កម្មង់នំរបស់គេបន្ដ

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now