Ep³²

2K 183 13
                                    

Cafe KSJ✨

          កម្លោះសង្ហាមាឌធំឈរកាន់ទូរស័ព្ទមើលឆ្លាស់គ្នាជាមួយស្លាកសម្គាល់របស់ហាងតាមទីតាំងដែលជុងគុកផ្ញើរមកចង់ដឹងថាត្រឹមត្រូវហើយឫនៅ។គេស៊ូកទូរស័ព្ទចូលក្នុងហ៊ោប៉ៅអាវធំវិញបន្ទាប់ពីដឹងថាវាត្រូវកន្លែងហើយទើបដើរជ្រែកហ៊ោប៉ាវចូលទៅ។

   « សួស្តី..ហាងCafe KSJ.សូមស្វាគមន៍ »គ្រាន់តែឈានជើងមិនទាន់ចូលដល់ផងក៏មានសម្ដីស្រទន់បន្លឺឡើងរាកទាក់បាត់ទៅហើយ មនុស្សមាឌធំងក់ក្បាលតិចៗភ្នែកក៏រ៉េរកមើលក្រែងល៎ឃើញម្ចាស់ហាង
« លោករកអ្វីដែលចា៎ស?? »បុគ្គលិកសួរនាំបន្ថែមពេលឃើញគេដូចជាកំពុងរកមើលអ្វី

« អត់ទេ....ទីនេះមានតុណាដែលស្ងប់ស្ងាត់ជាងគេទេ??.. »គេភ្ញាក់ខ្លួនមកមុននិងក្រវីក្បាលបដិសេដហើយក៏សួរឡើង

« ចា៎ស...លោកនៅជាន់ខាងលើមាន!!... »

« អញ្ចឹង...ជួយយកកាហ្វេរសជាតិកុំផ្អែមពេកអោយខ្ញុំមួយផង!!! »

« តែបុិននិងទេឫលោក?? »

« អឹម...ហើយកុំភ្លេចអោយម្ចាស់ហាងយកទៅអោយខ្ញុំផ្ទាល់ផង...ខ្ញុំមានការជាមួយទេ... »គេប្រាប់ទៅនាងហើយក៏ដើរចូលទៅក្រោមទឹកមុខឆ្ងល់របស់បុគ្គលិក

« ចាហ្វាយ.... »បន្ទាប់ពីនាយម្នាក់នោះទៅបាត់នាងក៏ដើរទៅកន្លែងJin

« មានការអី??.... »កម្លោះមាឌតូចងើបមុខមកមុននិងសួរនាង

« មានគេកម្មង់កាហ្វេរសជាតិកុំផ្អែមពេកនៅជាន់លើអោយចាហ្វាយយកទៅអោយ!!! »

« អ្នកណា??.. »ជីន សួរទាំងជ្រួញចញ្ចើមអ្នកណាមកចង់ជួបគេទាំងប្រលឹមនេះ??

« ខ្ញុំក៏អត់ដឹងដែល!!... »

« អឹម...ចាំខ្ញុំយកទៅអោយតែតុលេខ
ប៉ុន្មាន??... »

« អត់ដឹងទេ..គេប្រាប់តែបុិននិងក៏ឡើងទៅតែម្ដងតែជាពាក់អាវក្លាសេធំពណ៍ខ្មៅ... »

« អរគុណហើយទៅធ្វើការវិញចុះ!!..»ជីនងក់ក្បាលតិចៗទាំងមានចម្ងល់ពេញខួរក្បាល ឫក៏ប្រុសម្នាក់នោះ??
« មិនអាចទេ.... »នាយតូចខ្សឹបតិចៗប្រាប់ខ្លួនថាមិនអាចមុននិងប្រញាប់ឆុងកាហ្វេយកទៅ។

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now