រាងតូចជីមីនដើរត្រុកៗពីក្រោយមនុស្សមាឌធំចូលក្នុងបន្ទប់ដល់ធំរបស់សណ្ឋាគារ។។ជុងគុកដកទូរស័ព្ទរបស់របបដាក់លើពូកមុននិងទាញកន្សែងដើរចូលបន្ទប់ទឹកសម្អាតខ្លួនអោយវាបានស្រស់ស្រាយគេមួរម៉ៅតាំងពីម៉ាក់គេតេមកហៅស្ដីអោយគេម្លេះទើបភ្លាត់មាត់ស្រែកសម្លុតរាងតូច។។
ជីមីនសម្លឹងមើលជុំវិញបន្ទប់មុននិងដាក់ខ្លួនអង្គុញលើសាឡុងធំមួយក្នុងបន្ទប់។។
« យប់នេះគេងទីនេះក៏បាន »ដៃតូចទះសាឡុងតិចៗព្រោះវាទន់ៗជាងពូកគេគេងរាល់ដងទៅទៀត
I want you to be your light
សម្លេងទូរស័ព្ទរោទ៍ធ្វើអោយជីមីនភ្ញាក់ខ្លួនរូតកាតាបដកទូរស័ព្ទចេញមកជីមីនញញឹមពេលឃើញជេហូបខលមកមុននិងសម្លឹងឃើញរានហាលក៏ដើរទៅបើកទ្វារហើយចេញទៅក្រៅ
« ជេហូប... មានការអីមែនទេ?? »រាងតូចដាក់ដៃទាំងសងខាងលើបង្គាន់ដៃមុននិងចុចទទួល
< អឹម....មាន.... >
« មានរឿងអីក៏ឆាប់និយាយមក »ជីមីនចាប់ផ្ដើមសួរទាំងភ័យព្រួយពេលសម្លេងជេហូបដូចជាមិនសូវល្អ
< គឺ.............. >ជេហូបក៏ចាប់ផ្ដើមរៀបរាប់រឿងរបស់ខ្លួនយ៉ាងហូហែធ្វើអោយអ្នកស្ដាប់ៗឡើងចំហរមាត់រហូតមិនបានដឹងថាមានអ្នកមកឈរអោបដៃផ្អែកនិងទ្វាររានហាលស្ដាប់គេនិយាយ។
ជុងគុកបន្ទាប់ពីងូតទឹករួចរាល់ក៏ចេញមកវិញដោយមានតែកន្សែងរុំល្វែងក្រោមប្រលែងខាងលើចោលអស់គេសម្លឹងរកមើលរាងតូចប៉ុន្ដែមិនឃើញទើបបម្រុងនិងចេញទៅមើលនៅក្រៅទៅហើយតែក៏លឺសម្លេងសើចចេញពីរានហាលដើរទៅមើលទើបដឹងថាជាជីមីន។។
ជុងគុកជ្រួញចញ្ចើមឆ្ងល់ក្រែងជីមីនអត់មាន ទូរស័ព្ទទេមិនចឹងមិចក៏ពេលនេះកំពុងឈរនិយាយទូរស័ព្ទទៅវិញឫលួចយករបស់គេទៅតែអត់ទេរបស់គេនៅលើពូកធម្មតា។។
« សូប៊ីនសុំលេខទូរស័ព្ទយើងមែនទេ?? »ជុងគុកខាំមាត់ចាំស្ដាប់ជីមីននិយាយបន្ដ
អាសូប៊ីននិងពីណាគេ??ជុងគុកគិតក្នុងចិត្ត
<.........>
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom