Ep²⁸

2.3K 192 12
                                    

Jeon House 🏡 (យប់)

    កាយមាំសង្ហារបស់ជុងគុកដើរចូលក្នុងផ្ទះទាំងមុខមានស្នាមញញឹមតិចៗជាប់មិនរសាយតាំងពីព្រឹក។។

    ដៃមាំក៏ចាប់រុញទ្វារបន្ទប់ខ្លួនបើកហើយក៏ដាក់អាវធំដែលលើនៅដៃទៅលើសាឡុងស្របពេលលឺសម្លេងទ្វារបន្ទប់ទឹកបើកឡើង។កាយតូចដើរចេញពីក្នុងបន្ទប់ទឹកជាមួយសម្លៀកបំពាក់គេងយប់សាច់រលោងខោខ្លីបញ្ចេញសាច់សខ្ចីអោយរាងក្រាសលេបទឹកមាត់ក្អឹក។។

« ជីមីន!!!.. »រាងតូចប្រងើយនិងសម្ដីជុងគុកដើរទៅអង្គុយមុខកញ្ជក់តុសម្អាងមុននិងទាញ
ម៉ាសុីនមកផ្លុំលក់ដែលសើមរបស់ខ្លូន ។
« ....???.... »ជុងគុកលើកចញ្ចើមម្ខាងមើលទៅរាងតូចទាំងមិនយល់ មិនមើលមុខគេហើយគេហៅធ្វើមិនលឺទៀត??កើតអី??

« ជី-... »

« កុំប៉ះខ្ញុំ..... »

« ....... »ជុងគុកឈប់ស្ដុបមួយកន្លែងដៃដែលបម្រុងដាក់លើស្មាតូចក៏ដកមកវិញពេលជីមីនក្រញែងខ្លួនស្រែកដាក់គេ...គេធ្វើអីខុសឫទើបប្រពន្ធចេញចរិកបែបនេះ??..
« ន៎ែ...កើតអី??... »មនុស្សមាឌធំសួរឡើងទាំងមិនយល់..

« គ្មានអីទេ..... »កាយតូចតបមកវិញហើយបិទម៉ាសុីនផ្លុំសក់ទុកហើយងើបឈរប្រមុងនិងដើរជៀសជុងគុកតែដៃមាំក៏រហ័សចាប់ដៃខ្លួនជាប់

« ឯងកើតអី??.. »ស្របសម្ដីដៃមាំក៏ប្ដូរទៅអោបចង្គេះតូចជាប់ភ្នែកក៏សម្លឹងមើលមុខជីមីនដែលក្រម៉ូវមើលមិនយល់

« ប្រាប់ថាអត់គឺអត់ហើយ..ចង់យ៉ាងមិចទៀត??.. »ជីមីនកំហគដាក់វិញតិចៗហើយក៏ខំប្រឹងបេះដៃដែលអោបចង្គេះខ្លួនចេញ

« អូ...ឥលូវហ៊ានស្រែកកំហគដាក់ប្ដីផងឫ?? »ជុងគុកសួរទាំងញញឹមចុងមាត់ហើយក៏ខំប្រឹងបន្ថែមកម្លាំងដៃអោបចង្គេះតូចអោយមកគៀកនិងខ្លួនលើសដើម

« ហេតុអីខ្ញុំមិនហ៊ាន?? »កែវភ្នែកកូនឆ្មាសម្លឹងៗមុខសង្ហាទាំងសម្លក់ អាពេលមិនឃើញមុខមិនសូវអីទេតែអាពេលឃើញមុខនេះទ្រូងឡើងក្ដៅងំតែម្ដងពេលនឹកឃើញថាគេនៅជាមួយសង្សារកាលពីថ្ងៃ។។

« អរ..ក៏កាលពីមុនពិនរំអួយស្រែកថាអោយបន្ដិចបន្ដួចក៏រលីងរលោងទឹកភ្នែកនោះអីដល់ឥលូវហ៊ានមកស្រែកលែតៗដាក់នេះមិនខ្លាចទេឫ?? »

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now