Ep⁶

2.1K 165 6
                                    

ផ្សារទំនើប៚

« អួយអ្នកប្រុសខ្ញុំវិលមុខណាស់ »ជីមីនជ្រួញមុខអ៊ែលខណះពេលដែលចេញពីហាងកាហ្វេមកត្រូវដើរតាមការអូសទាញរបស់មនុស្សមាឌធំដែលគិតតែពីដើរកាច់ចុះកាច់ឡើងសឹងពេញផ្សារធ្វើអោយគេនេះវិលមុខចង់ខ្យល់ម្ដងៗ

« កុំនិយាយច្រើនឆាប់មកនេះមក »ជីមីនធ្លាក់ទឹកមុខស្ពាបពេលគេទាញខ្លួនចូលក្នុងហាងមួយដែលសុទ្ធតែសម្ភារៈនិយមរបស់សិស្សសាលា

« មកទីនេះធ្វើអីអ្នកប្រុស?? »

« ទិញត្រីទេដឹង?? »ជុងគុកឆ្លើយប្រហើរចោលមុននិងដើរមើលសម្លៀកបំពាក់សិស្សសាលាប្រុសៗទាំងមានរាងតូចដើរតាមពីក្រោយ

« ខ្ញុំឃើញសម្លៀកបំពាក់និងកាតាបរៀនរបស់ឯងសុទ្ធតែចាស់ៗទើបចង់ទិញថ្មីអោយ »ជីមីនបើកភ្នែកធំស្វាងចេសបន្ទាប់ពីលឺប្រយោគដែលរាងក្រាសនិយាយ ជុងគុកចង់ទិញរបស់របបអោយគេចឹងឫ??

« យ៉ាងមិចហើយ??ដើររើសទៅស្រលាញ់មួយណាយកមួយនិងទៅ »ជុងគុកងាកមកមើលរាងតូចពេលមិនលឺសម្លេងឆ្លើយតបទើបរុញជីមីន
តិចៗអោយរើសម្លៀកបំពាក់

« តែខ្ញុំគិតថាមិនចាំបាច់ទេវានៅប្រើបានធម្មតា »

« ឫឯងចង់បដិសេដទឹកចិត្តរបស់ខ្ញុំ?? »ជុងគុកឈរអោបដៃលើកចញ្ចើមម្ខាងសួរទៅកាន់ជីមីនដែលគ្រាន់តែលឺគេសួរក៏ប្រញាប់ក្រវីក្បាលញាប់ស្អេក

« រើសទៅតាមចិត្ត...អោយមើលគេផង » រាងក្រាសនិយាយទៅកាន់រាងតូចហើយក៏ប្រាប់Staffម្នាក់ដែលឈរនៅជិតនោះមុននិងដើរទៅអង្គុយលើសាឡុងអានកាសែតធ្វើមិនដឹង

« ចា៎ស...អញ្ជើញរើសចា៎ស »ជីមីនដកដង្ហើមធំព្រមដើរតាមការណែនាំរបស់Staffដើម្បីរើសសម្លៀកបំពាក់

*Skip

« ធ្ងន់!!! »ជីមីនដើរធ្វើស្អុយរអ៊ូតិចៗម្នាក់ឯងបន្ទាប់ពីទិញរបស់របបរួចរាល់វាមិនមែនទិញត្រឹមតែខោអាវរៀនទេនៅមានកាតាបស្បែកជើងរបស់របបជាច្រើនពេលនេះគេយូរសឹងដាច់ស្មាហើយចំណែកអ្នកចេញលុយវិញដើរអោបដៃធ្វើមិនដឹង រាងតូចទទូចសុំទៅផ្ទះក៏ព្រមនៅដើរទាត់ខ្យល់ពេញផ្សារឥតប្រយោជន៍គ្មានយល់អារម្មណ៍មនុស្សខ្លួនតូចតែមួយដែលដើរតាម
ត្រុកៗសោះ។។

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now