កាយតូចដាក់ទូរស័ព្ទចុះមុននិងសម្រេចចិត្តដើរចេញទៅទាំងភ័យព្រួញក្នុងចិត្តតើយប់នេះគេអាចជួបនិងអ្វីខ្លះ??ក៏ដឹងថាជុងគុកជាមនុស្សខឹងអាក្រក់ពេលនេះគេប្រហែលជាខឹងខ្លាំងណាស់ហើយមើលទៅ គេក៏មិនចង់ទទួលសំណើរៀបការនោះដែលបើរយះពេលដប់ថ្ងៃនោះកន្លងផុតទៅគេនិងចាកចេញពីទីនេះប៉ុន្ដែលោកស្រីចនបែរជាមកសុំអង្វរគេអោយរៀបការជាមួយជុងគុកហើយគេក៏មិនអាចបដិសេដការសុំរបស់អ្នកមានគុណបានដូចគ្នា។
រាងតូចដើរភ្លេចខ្លួនពេលនេះក៏មកដល់មុខបន្ទប់ជុងគុកបាត់ទៅហើយ *ប្រាវ សម្លេងបែករបស់ពីខាងក្នុងវិះតែធ្វើអោយជីមីនរត់ចេញភ្លាមៗមិនប្រាប់ក៏ដឹងថាជុងគុកកំពុងបំផ្លាញរបស់ដែល។
* ក្រាក ផាំង
« អាយ....»ជីមីនបិទភ្នែកលើដៃរងផ្ទៃមុខពេលគ្រាន់តែបើកទ្វារមកភ្លាមរាងក្រាសក៏ទទួលគេមួយថូផ្កាខ្វះតែបន្ដិចទៀតប៉ុណ្ណោះចំក្បាលបាត់ទៅហើយ...។ជុងគុកបញ្ឈប់សកម្មភាពបើកភ្នែកសម្លក់កាយតូចថ្មែមុននិងដើរទៅចាប់ច្របាច់កដៃតូចហើយបិទទ្វារចាក់កន្លឹះជិតឈឹង
« អ្នកប្រុសឈឺ...ហុិក...ហុិក... »ជីមីនយំរមួលដៃចេញពីដៃរបស់គេតែវាគ្មានប្រយោជន៍ព្រោះតែគេកាន់ជាប់ទៅហើយ
« ឯងមែនទេដែលយករឿងនេះទៅប្រាប់អ្នកម៉ាក់ហាស?? »ជីមីនយំក្រវីក្បាលតតាត់បដិសេដពេលលឺសំនួរមនុស្សមាឌធំសួរមកទាំងសម្លុតធ្វើអោយកាតតូចញ័រខ្លួនមិនស្ទើ
« អត់ទេ..ខ្ញុំអត់បាននិយាយទេ- »
« បើឯងមិននិយាយមិចក៏គាត់ដឹង??? »ជុងគុកស្រែកកាត់ពាក្យសម្ដីរាងតូចទាំងបន្ថែមកម្លាំងច្របាច់កដៃតូចសឹងនិងបាក់
« ខ្ញុំអត់ដឹងទេ ខ្ញុំអត់បាននិយាយពិតមែន
ហុិក..ហុិក »ជីមីនហូរទឹកភ្នែកដូចទឹកព្យាយាមសម្លឹងមើលមុខគេបង្ហាញកែវភ្នែកស្មោះត្រង់ថាខ្លួនមិនដឹងរឿងមិនបាននិយាយពិតមែន តែគេៗនៅតែខាំថ្គាមសម្លក់ខ្លួនដដែល« ឈប់ធ្វើខ្លួនមិនដឹងខ្យល់អីទៅ យើងទាយមិនខុសពីសន្ដានរបស់ឯងពិតមែន យ៉ាងម៉េចចង់បានយើងធ្វើប្ដីណាស់ហ៎េស??? »ជុងគុកនិយាយព្រមទាំងញញឹមចុងមាត់ចំអកអោយរាងតូចដៃម្ខាងទៀតក៏ចាប់ច្របាច់មាត់ជីមីន
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom