Condo JK... ( 8:20pm )
រាងសង្ហាមាឌធំពាក់តែអាវឃ្លុំអង្គុយលើសាឡុងគងទាក់ខ្លាដៃម្ខាងក្រវីស្រាកែវភ្នែកមុតមាំសម្លឹងមើលទៅកាន់អេក្រង់laptopរបស់ខ្លួនទាំងញញឹមចុងមាត់ពេលឃើញសកម្មភាពកំពុងបញ្ជាំងយ៉ាងច្បាស់ពេញៗភ្នែក។ពេលនេះគេបានទិញខុនដូរមួយនៅចំកណ្ដាលទីក្រុងរយះពេលបួនថ្ងៃដែលមិនបានទៅផ្ទះគេសង្ងំនៅទីនេះឯងមិនបានទៅនៅជាមួយនិងដាននីទេ!!!!.....
« ចាហ្វាយ??.... »សម្លេងនាយចំនិតបង្វែលចំណាប់អារម្មណ៍គេអោយដកភ្នែកចេញពីlaptopអោយបែរទៅមើលចំនិតដែលកំពុងដាក់ខ្លួនអង្គុយក្បែរគេទាំងលើកចញ្ចើមម្ខាងចង់សួរថាមានការអី???....
« ថ្ងៃស្អែកចាហ្វាយចង់ទៅខ្លួនឯងឫអោយខ្ញុំទៅជំនួស??.... »ឃ្យូដាក់ខ្លួនអង្គុយហើយក៏សួរគេពីរឿងយកមូ៉តកាំភ្លើងទៅដាក់អោយរាជការមើលនិងនិយាយណែនាំពីគុណភាពរបស់អាវុធ..
« យើងទៅខ្លួនឯង!!... »ជុងគុក
« បាទ!!.....ចុះចាហ្វាយមិនទៅមើលជីមីនទេឫ???.... »នាយងក់ក្បាលហើយក៏សួរទាំងសម្លេងខ្សឹបៗនៅចុងប្រយោគ...
« គេយ៉ាងមិចហើយ??... »ជុងគុកសួរនាំធម្មតាហើយក៏លើកស្រាមកអកបន្ដិចមុននិងដាក់ចុះវិញទាំងដឹងហើយថាពេលនេះប្រពន្ធកំពុងតែដេកស្ដូកស្ដឹងលើគ្រែពេទ្យព្រោះតែមូលហេតុអ្វី!!តែគេមិនខ្វល់??មិនបារម្ភ??អង្គុយផឹកស្រាធ្វើដូចរឿងធម្មតាគ្មានចិត្តអាណិតអីបន្ដិចទេឫ??អត់ចិត្ត.....
« អស់អីហើយ!!... »
« បើអស់អីក៏ល្អហើយ...មិននាំទុកដល់យើងច្រើន!!!!. »
« នេះចាហ្វាយលេងមែនទែន??.. »ឃ្យូសួរទាំងហួសចិត្តសម្បីតែគេក៏បារម្ហពីជីមីនស្ទើរដែលព្រោះតែគេនេះហើយជាអ្នកឃើញសភាពរាងតូចដែលសន្លប់ស្ដូករាងកាយស្លេកដូចគ្មានឈាមយកទៅមន្ទីរពេទ្យសឹងមិនទាន់...តែចំណែកអ្នកជាប្ដីធ្វើរឹកពារធម្មតាដូចជារឿងតូចតាចណាស់ចឹងហើយដំណឹងនេះមិនទាន់លេចលឺដល់លោកស្រីចនទេបើដឹងដល់គាត់ជុងគុកប្រហែលមិនសល់សាច់ទេ!!!!......
« ឯងគិតថាយើងសម្ដែង??... »ជុងគុក
« ......... »ឃ្យូលើកចញ្ចើមម្ខាងបញ្ជាក់ថាមិនយល់ពីសម្ដីរបស់ជុងគុកអីបន្ដិចគេចង់និយាយពីអី??? ....
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom