Ep⁵⁰( 18+ )

2.9K 183 11
                                    

*កោះ ( Night )

        រាងកាយតូចស្រលូនរបស់ជីមីនទម្លាក់ជើងចុះពីលើគ្រែមុននិងទាញកន្សែងមករុំខ្លួនហើយក៏ដើរចេញទៅក្រៅដើម្បីរកមនុស្សមាឌធំកំពុងអង្គុយក្បែរភ្នក់ភ្លើងដែលគេបង្គាត់វាឡើងពីក្បាលល្ងាចនៅចម្ងាយពីផ្ទះប្រហែល6ជំហាន យប់ថ្មាលនេះហើយមិនគិតចូលដេកទេឬ??

    « មិនរងារទេ??បានជាមកអង្គុយបង្ហាញរាងកណ្ដាលវាលបែបនេះ??.. »ស្របសម្ដីកាយតូចក៏ដាក់ខ្លួនអង្គុយក្បែររាងក្រាសដែលមានតែខោជើងវែងមួយជាប់ខ្លួនចំណែកអាវរបស់គេអោយជីមីនពាក់បាត់ហើយព្រោះអាវជីមីន ជុងគុកបានហែកដាច់ឡេវអស់ពីរ បីបាត់ទៅហើយ។

  « អត់ទេ!!... »ជុងគុកតបវិញទាំងមិនភ្លេចសម្លឹងមើលមុខតូចទាំងមានស្នាមញញឹមជាប់កែបមាត់

  « មិនរងារក៏មិនគួរមកអង្គុយកណ្ដាលវាលបែបនេះដែល ប្រយ័ត្នត្រូវទឹកសន្សឹមឈឺទៅ!!.. »

« បារម្ភ??? » ចិញ្ចើមក្រាស់លើកឡើងម្ខាងដាក់ជីមីនពេលលឺសម្ដីអម្បាញ់មិញរបស់រាងតូច...

« គ្រាន់តែប្រាប់ខ្លាចគ្មានអ្នកជូនខ្ញុំទៅវិញ ត្រូវក្លាយជាខ្មោចតាមកោះនៅទីនេះ!!... » ជីមីននិយាយប្រហើរចោលទាញឈើមួយកំណាត់មកដាក់ចូលក្នុងភ្នក់ភ្លើង មិនបានចាប់អារម្មណ៍និងរាងសង្ហាដែលកំពុងអង្គុយសម្លឹងមើលមុខគេទាំងអស់សំណើច

« បើថាបារម្ភខ្លាចប្ដីឈឺ ក៏និយាយទៅគ្មានអ្នកណាចាប់ឯងយកទៅសម្លាប់ចោលដែរ!!... » សម្ដីរបស់ជុងគុកបានធ្វើអោយជីមីនងាកមកសម្លក់មុខថ្មែមុននិងទទួលបានស្នាមថើប
ស្រាលៗផ្ដិតលើបបូរមាត់ស្ទីករបស់ខ្លួន

« លោកកុំពូកែគេងចំណេញលើខ្ញុំពេកបានទេ? »ស្របសម្ដីរាងកាយតូចស្រលូនរបស់គេក៏ត្រូវបានរាងក្រាសលើកឡើងអោយអង្គុយលើភ្លៅរឹងមាំរបស់គេខណៈពេលគេអង្គុយជ្រត់ដៃទៅខាងក្រោយ...

« មានអីខុសគ្រាន់តែថើបនិង?? »

« ពេលណាលោកចូលដេក ខ្ញុំងងុយហើយ!! »
ជីមីនខ្ជិលតបសម្ដីជុងគុកមុននិងប្ដូរប្រធានបទវិញហើយក៏ផ្ដេកខ្លួនដេកទៅលើរាងកាយមាំរបស់ជុងគុក

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now