Ep⁵

2.2K 166 9
                                    

ព្រឹកថ្ងៃថ្មីចូលមកដល់រាងតូចងើបឡើងពត់ពែនខ្លួនទាំងកម្ជិលមុននិងហាត់ប្រាណពីរបីក្បាច់សឹមចូលងូតទឹកតាមក្រោយ ថ្ងៃនេះរាងតូចមិនបានទៅរៀនទេព្រោះជាថ្ងៃអាទិត្យ។។

កន្លះម៉ោងក្រោយមកបន្ទាប់ធ្វើកិច្ចការខ្លួនឯងរួចរាល់ជីមីនក៏បានមកដល់ផ្ទះធំចូលក្នុងផ្ទះ
បាយក្រែងល៎ជួយអ្វីគេបានខ្លះ។។

« អ៊ំមានអីអោយជីមីនជួយទេ?? »អ្នកក្នុងផ្ទះបាយញញឹមក្រវីក្បាលស្រមគ្នាធ្វើអោយរាងតូចពេបមាត់ស្បែបថ្ងៃនេះគេងើបយឺតបន្ដិចទើបការងារក្នុងសួនមានអ្នកធ្វើជំនួសបាត់ទៅហើយ

« គ្មានការងារទំនេរទេអាល្អិត ទោះមានក៏មិនអោយឯងធ្វើដែលខ្លាចខ្ទីចដូចថ្ងៃមុនទៀត »មីងវ័យកណ្ដាលម្នាក់និយាយបែបលេងសើចហើយអ្នកក្នុងផ្ទះបាយក៏សើចទាំងអស់គ្នាយ៉ាងសប្បាយរីករាយគឺថាជាទម្លាប់របស់ពួកគេទៅហើយ។។

រាងតូចពេបមាត់សារជាថ្មីពេលត្រូវគេបង្អាប់មុនក្រលេកឃើញJo Joគេជាក្មេងស្រីដែលមានអាយុលើសជីមីន3ឆ្នាំកំពុងលាងបន្លែម្នាក់ឯងទើបចូលទៅជួយ។

« បងខ្ញុំលាងដែល »

« ន៎ែទៅលាងបន្លែតិចខ្ទីចខានបានស្លរណា »

« អ៊ំ~~~~~~~~ »រាងតូចស្រែកបង្អូសសម្លេងវែងទាំងចង់យំពេញទី

« ន៎ែពួកឯងចេះតែបង្អាប់ក្មួយយើងហើយ អាងតែគ្នាដៃភ្លើងជើងមាន់មែន »អ៊ំរបស់រាងតូចនិយាយឡើងទាំងសើចមុនដំបូងស្មានតែជួយមានឯណាមកថែមសោះ

« ខ្ញុំឈប់និយាយជាមួយអ៊ំហើយ ហឹស »រាងតូចបែរមកលាងបន្លែទាំងមុខស្អុយថាទៅតាំងពីគេចូលចង្រ្គានបាយនេះមកគេទើបតែធ្វើបែកចានអស់ពីរទេតែអ៊ំៗនិយាយធ្វើមើលតែគេនេះធ្វើខុសតែរហូតចឹងគួរអោយខឹង!!!!!!!ចំណែកអ្នកក្នុងផ្ទះបាយមិនក្រោមពីប្រាំអ្នកក៏ឈប់មាត់ឈប់.ក.ព្រោះវាគៀកនិងម៉ោងត្រូវញាំអាហារពេលព្រឹករបស់ចាហ្វាយហើយ

« ជីមីន?? » Jo Joនិយាយឡើងបន្ទាប់ពីលាងបន្លែជិតរួច

« បាទ... »

« ជីមីនជួយបងរឿងម្យា៉ងបានទេ?? »គេសួររាងតូចទាំងទឹកមុខមិនសូវជាល្អ

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now