School៚
កណ្ដឹងជួងលើកទី1បន្លឺឡើងសិស្សគ្រប់គ្នារួសរាន់ចេះមកក្រៅរកចំណីចង្អែតក្រពះក្នុងនោះក៏មានជីមីននិងមិត្តភក្ដិទាំងបីដែលកំពុងដើរសម្ដៅទៅកង់ទីនរបស់សាលាផងដែល
« ជីមីនឯងកើតអីឫអត់??មុខស្លេកខ្លាំង
ណាស់.. »សម្ដីក្រល៎ស្រទន់របស់សូប៊ីនបន្លឺឡើងបង្វែលចំណាប់អារម្មណ៍របស់ជេហូបនិងហ្វាអោយក្រឡេកមើល« យើងមិនអីទេ!! »ជីមីនតបទៅវិញទាំងញឹមៗដាក់សូប៊ីនដែលកំពុងគៀកករបស់ខ្លួន
« មុខស្លេកបែបនេះហើយនៅថាមិនអីទៀត?? »សូប៊ីនតបវិញទាំងលើកដៃដែលគៀកកជីមីនទៅវៃក្បាលរាងតូចតិចៗ
« មិនអីពិតមែន!! »បញ្ចប់ប្រយោគពួកគេទាំងបួនក៏ដើរមកដល់តុអាហារល្មមបន្ទាប់មកសូប៊ីននិងហ្វាក៏ដើរទៅកម្មង់អហារទុកអោយជីមីននិងជេហូបអង្គុយចាំ
« ជីមីន..ឯងថាថ្ងៃនេះឯងនិងប្រាប់យើងពីមូលហេតុដែលអត់បានមករៀនពីរថ្ងៃឥលូវប្រាប់មក មូលហេតុអ្វី?? »ជេហូបនិយាយសម្លេងមាំជ្រឹបភ្នែកអោបដៃដាក់ជីមីនដែលអង្គុយទាល់មុខខ្លួន គេចង់សួរតាំងពីមកដល់សាលាដំបូងម្លេះតែមើលទៅទឹកមុខជីមីនដូចមិនល្អទើបជ្រើសរើសមកសួរស្ងាត់ៗវិញ។។
« គ្មានអី..យើងគ្រាន់តែមិនស្រួលខ្លួន!! »ជីមីនលើកដៃដាក់លើតុទ្រមុខរបស់ខ្លួនឯងមុននិងតបទៅជេហូបវិញ
« ប្រាកដ?? »ជេហូប
« ឯងមិនមើលមុខរបស់យើងទៅថាយើងកហុកទេ??»ជីមីន
« ........ »ជេហូបឈប់មាត់សម្លឹងមើលជីមីនឥតព្រិចគេចង់តបទៅវិញថាគេមិនត្រឹមតែមើលមុខជីមីនទេគេថែមទាំងឃើញស្នាមជាំលេចតាមកអាវជីមីនមកទៀតផងតែខ្ចិលនិយាយព្រោះដឹងចរិកជីមីនច្បាស់ថាគេមិនងាយប្រាប់ទេបើគេចង់ប្រាប់គេប្រាប់ពីដំបូងហើយ!!!
« នោះ..នាងបិសាចនោះមកទៀតហើយ!! »ជេហូបបូចមាត់ទៅកាន់ក្រុមរបស់Juriប្រាប់ជីមីនដែលកំពុងដើរមក បើលើកនេះមករករឿងជីមីនទៀតគេមិនទុកទេ!!!« ....... »ជីមីនក្រឡេកទៅមើលបន្ដិចហើយក៏បែរមកវិញព្រោះមិនចង់មានរឿង។Juriដើរមកជាមួយនិងមិត្តភក្ដិរបស់ខ្លួនសម្ដៅមកទាំងមុខដូចជាមនុស្សមានគំនុំជីមីនលើកចញ្ចើមម្ខាងពេលឃើញទាំងបីអ្នកដើរមកសម្លក់មុខរបស់គេរហូតដលដើរហួសទើបពួកនាងបែរមុខទៅវិញ។
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom