Morning 🌞
កាយតូចបើកភ្នែកឡើងដោយធីងធោងក្បាលឈឺសឹងផ្ទុះគេងើបអង្គុយសម្លឹងមើលជុំវិញខ្លួនទាំងពេបមាត់ហើយលើកដៃទប់ក្បាលខ្លួនឯងមុននិងស្រែកឡើង។។
« អួយ...ផែនដីវិលខ្លាំងម្លេះ វាកំពុងតែធ្វើដំណើរចេញពីគន្លងព្រះអាទិត្យហើយឫ??ហុិក..
ហុិក..ជួយផង ខ្ញុំអត់ទាន់ចង់ស្លាប់ទេ.ហុិក.
ជុងគុក.... »ជីមីនចាប់ផ្ដើមស្រែកយំទឹកភ្នែកហូរដូចបាក់ទំនប់រួចក៏ហៅឈ្មោះមនុស្សប្រុសជាដើមហេតុដែលធ្វើអោយគេផឹកហើយក៏ទៅជាបែបនេះ តែៗមិនឃើញគេសោះគេទៅណា??ឫគេរត់បាត់ហើយទុកខ្លួនចោល។។។« ជុងគុក??លោកនៅឯណា??.. ហុិក...ផែនដីជិតផ្ទុះហើយ..ហុិក..ហុិក... »សម្លេងយំជីមីនលឺឡើងៗហើយក៏ស្រែកមិនដឹងស្អីជាស្អីធ្វើអោយអ្នកដែលបើកទ្វារចូលមកដកដង្ហើមធំក្រវីក្បាលហួសចិត្តមុននិងទុកថាសអាហារទៅលើតុហើយក៏ដើរទៅក្បែរប្រពន្ធដែលអង្គុយយំលើពូក
« កើតស្អី??ផែនដីផ្ទុះស្អី?? »សម្លេងមាំសួរឡើងតិចៗធ្វើអោយជីមីនងើបមុខមកមើល គេពេបមាត់យំលើសដើមពេលដឹងថាម្ចាស់សម្លេងជាអ្នកមុននិងរំកិលៗខ្លួនតិចៗទៅអោបគេជ្រប់មុខនិងក្បាលពោះរឹងមាំរបស់មនុស្សមាឌធំ
« ខ្ញុំឈឺក្បាលណាស់...ហុិក.ហុិក.ផែនដីក៏វិលមិនឈប់ទៀត..»
« អ្នកណាប្រើអោយទៅផឹក??ហើយផែនដីក៏មិនបានវិលស្អីដែល »ជុងគុកនិយាយដោយសំណើចលើកដៃអង្អែលលក់ទន់រលោងតិចៗ ពេលបែបនេះទៅក៏គួរអោយស្រលាញ់ម្យ៉ាងដែល!!!
« អត់ទេវាវិលពិតមែន!!... »
« មកពីក្បាលរបស់ឯងនិងហើយវិលនោះ!! »ដៃមាំចាប់ទាញជីមីនចេញបន្ដិចមុននិងដាក់ខ្លួនអង្គុយក្បែរជីមីនហើយក៏ក្រសោបមុខដែលសុទ្ធតែទឹកភ្នែកប្រើមេដៃវាសវាចេញ
« ឈឺ..ក្បាល..ហុិក...ហុិក... »
« ស្ងៀមទៅ....»ជុងគុកប្រហើរសម្ដីស្រទន់ដាក់ហើយក៏ចាប់ផ្ដើមប្រើម្រាមដៃកណ្ដាលឆ្ញីសៀតផ្កាអោយកាយតូចទាំងសងខាង។។ជីមីនបិទភ្នែកងក់ក្បាលតិចៗតាមសម្ដីរបស់គេ អង្គុយបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់អោយគេឆ្ញីអោយយ៉ាងណាក៏មានអារម្មណ៍ថាធូរខ្លះដែល។។
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom