Ep¹⁵

2.4K 170 8
                                    

6 : 30AM

បន្ទាប់ពីព្រះច័ន្ទលេចបាត់ព្រះអាទិត្យក៏បានចូលមកបន្លឺដល់ភពផែននៃថ្វីបអាសុីម្ដង។។កាយតូចមានតែអាវសមឺពណ៍សជាប់និងខ្លួនបម្រាសខ្លួនថ្នមៗនៅលើពូកសំឡីដែលជាបន្ទប់នៅក្នុងក្លឹប។

« អួយ!!...ឈឺ... »ជីមីនខាំមាត់ថ្ងួចថ្ងួរដោយការឈឺចាប់ខណៈពេលដែលគេគ្រាន់តែកម្រើកខ្លួនក្រោកអង្គុយល្វែងខាងក្រោមក៏ចាប់ផ្ដើមឈឺផ្សារសារជាថ្មី។

បបូរមាត់ស្អាតខ្ជឹបចូលគ្នាណែនខំប្រឹងទប់ទឹកភ្នែកមិនអោយស្រក់ចុះពេលនឹកឃើញរឿងកាលពីយប់ ខ្លួនប្រាណរបស់់គេត្រូវមនុស្សមាឌធំបំពានខាំញេញលើសាច់គេពាសពេញនិងពេលនេះក៏ត្រូវចុករួយក្រោកមិនចង់រួច។

« ហ៊ើយ.... »សម្លេងដកដង្ហើមធំរបស់ជីមីនបន្លឺឡើងស្របពេលគេយោងខ្លួនឯងអោយអង្គុយផ្អែកនិងក្បាលគ្រែបាន កែវភ្នែកកូនឆ្មាហើមក្រហមសម្លឹងមើលជុំវិញបន្ទប់រកមើលវត្តមានមនុស្សប្រុសឃោឃៅម្នាក់នោះ ពេលនេះក៏មិនដឹងនៅទីណា។។

“ គេទៅចោលយើងទេដឹង?? ”ជីមីនគិតក្នុងចិត្តទឹកភ្នែកក៏ស្រក់ចុះឥតល្ហែពេលទប់លែងជាប់..ហេតុអ្វីគេជិតដាច់និងខ្លួនបែបនេះ??

« ហុឹក..ហុឹក..បំពានរាងកាយខ្ញុំហើយក៏ទៅចោលខ្ញុំបាត់!!រាល់ថ្ងៃនេះខ្ញុំគ្មានតម្លៃសម្រាប់អ្នកប្រុសបន្ដិចសោះមែនទេ?? » រាងតូចយំរអ៊ូររង៉ូវៗម្នាក់ឯងទាំងលើកដៃខ្ទប់មុខយំយកៗ គេឈឺ ឈឺទាំងកាយឈឺទាំងចិត្ត ហេតុអីៗជីវិតគេជួបតែរឿងបែបនេះ???

ក្រាក...

សម្លេងទ្វារបន្ទប់ទឹកបើកឡើងបង្ហាញអោយឃើញមនុស្សប្រុសខ្ពស់សង្ហាសាច់ដុំកង់ៗមានតែកន្សែងរុំល្វែងក្រោមនិងមានកូនកន្សែងពណ៍សមួយទៀតដើម្បីជូតសក់ដែលទទឹក។

មុខសង្ហាក្រម៉ូវមើលមិនយល់ខណៈពេលគេកំពុងងូតទឹកក៏បានលឺសម្លេងយំល្វើយៗពីក្រៅ ធ្វើអោយគេមួម៉ៅប្រញាប់ចេញមកចាត់ការក្មេងរំអួយរបស់គេដែលកំពុងអង្គុយខ្ទប់មុខយំនៅលើពូក។

« អ្នកណាងាប់??បានឯងយំអីក៏យំម្លេះ
ហា៎ស?? »គេដើរតាំងៗទៅគប់កន្សែងនៅនិងដៃទៅលើជីមីនមួយទំហឹងមុននិងឈរជ្រែកជង្គេះស្រែកដាក់មនុស្សមាឌតូចអោយញ័រខ្លួនទទ្រីក។

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now