Ep⁵¹

2.3K 192 33
                                    

*កោះ......

       ព្រឹកប្រលឹមស្រាងៗជាពេលវេលាសម្រាប់មនុស្សមួយចំនួននៅសម្រាកនៅឡើយ ខុសអីតែប្រុសមាឌធំម្នាក់នេះកំពុងអង្គុយបង្គាត់ភ្លើងដើម្បីអាំងត្រីនិងមឹកបន្ទាប់ពីគេដើររកវាអស់មួយព្រឹកធំ។ចន ជុងគុកជាអគ្គនាយកវ័យក្មេងប្រចាំក្រុមហ៊ុនPJដែលល្បីសឹងទូទាំងប្រទេសពេលនេះត្រូវធ្លាក់ខ្លួនមកអង្គុយផ្លុំភ្លើងសឹងលានភ្នែកទៅវិញ រាងកាយមាំដាក់ខ្លួនអង្គុយលើដីមួយទំហឹងទាំងអស់ខ្យល់រលីងពីខ្លួន។

« បានសុីឬអត់ទេអាគុក!! »រាងកាយមាំប្រទិចខ្លួនឯងសម្លឹងមើលទៅផ្នក់ភ្លើងដែលហុយ
ត្រឡោមគ្មានសង្ឃឹមថានិងឆេះឡើង បើវាអត់ឆេះទេបានអីពៅកម្លាំងប្រពន្ធរបស់គេដែលកំពុងនៅក្នុងកូនផ្ទះនោះ??
« ហ៉ើយ!!រឿងប៉ុណ្ណឹងឯងធ្វើមិនបានមិនបាច់ទៅគ្រប់គ្រងក្រុមហ៊ុនទៀតទេ អាគុក!!.វ៉ូ..វ៉ូ. » អារម្មណ៍មួរម៉ៅកើតឡើងភ្លាមៗខឹងចិត្តមិនស្ទើរគ្រាន់តែរឿងប៉ុណ្ណឹងគេធ្វើមិនបានចឹងក៏មិនបានទៅធ្វើអគ្គនាយកគ្រប់គ្រងបុគ្គលិករាប់រយនាក់ទៀតដែល មុននិងជំទោងខ្លួនផ្លុំរងើកភ្លើងដែលមានតិចៗអោយវាឆេះឡើង....

« វ៉ូ....វ៉ូ.... » កម្លាំងខ្យល់ចេញពីក្នុងខ្លួនរាងកាយមាំសឹងនិងអស់ពីខ្លួនទម្រាំនិងវាឆេះឡើង ស្របនិងរាងកាយមាំដួលទៅលើដីម្ដងទៀតទាំងដកដង្ហើមខខូសដង្ហក់ខ្យល់
« ឆេះហើយ!!អាហ្គុក..អើយ »ស្នាមញញឹមផុសឡើងលើផ្ទៃមុខសង្ហាមុននិងយកត្រីនិងមឹកដែលដោតចង្កាក់មកដាក់អាំងលើរងើកភ្លើងដែលកំពុងឆេះ...

« aww ..បងកំពុងធ្វើអីនិង??ជុប៎.. » រាងកាយមាំដែលកំពុងអង្គុយអាំងសាច់មុខភ្លើងត្រូវ.អោនទៅមុខពេលមានរាងកាយតូចស្រលូនមួយទៀតមកហក់អោបកហើយក៏អោនមកថើបថ្ពាល់គ្រើមរបស់គេមួយដង្ហើម

« អូនភ្ញាក់ហើយឬ?? »សម្លេងក្រល៎ធំបន្លឺឡើងស្របនិងគេងាកមុខទៅមើលរាងតូចដែលកំពុងអោបករបស់ខ្លួនហើយក៏ត្រូវបបូរមាត់ស្ទីកឆ្មក់ថើបមួយខ្សឹតទៀត
« ក្មេងខូច!!.... » ស្នាមញញឹមស្រស់ផុសលើមុខសង្ហាម្ដងទៀតពេលឃើញប្រពន្ធឥលូវក្លាហានហ៊ានថើបហ៊ានអោបគេមិនសូវមានភាពខ្មាសអៀនដូចមុន មុននិងលើកដៃទៅអង្អែលសក់ទន់រលោងដែលកំពុងដាក់ចង្កាលើស្មារបស់គេ

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now