Ep⁴⁷

2K 204 15
                                    

Morning ........

             សម្លេងទឹករលកបក់បោកខ្ទរពេញសមុទ្របង្កជាសម្លេងរំខានដល់អ្នកកំពុងលង់លក់ក្នុងដំណេកដល់សែនសុខស្រួលក្នុងនោះក៏មានកាយតូចជីមីនដែលកំពុងដេកផ្គាប់មុខលើគ្រែទាំងមុខស្អុយប៊ែរព្រោះរាងកាយឈឺអស់សព្វសាច់បន្ទាប់ពីសង្រ្គាមជាមួយមនុស្សប្រុសដែលស្រែកស្ដីអោយគេថាគេមនុស្សល្ងង់ពេញៗមាត់។

  « ហុឺ.... »សម្លេងដកដង្ហើមធំដោយការធុញទ្រាន់ស្របនិងដៃស្រលូនទាញភួយមកគ្របមុខជិត..ពេលវាំងននត្រូវទាញទៅម្ខាងធ្វើអោយពន្លឺព្រះអាទិត្យជះមកចំកណ្ដាលមុខតូចច្រមិចតែម្ដង...

« ងើបឡើងក្មេងកម្ជិល.... »សម្លេងក្រល៎ធំបន្លឺឡើងស្របពេលរាងកាយធំទម្លាក់ខ្លួនអង្គុយលើពូកហើយក៏ទាញភួយចេញពីកាយតូចជីមីន

« អ្ហឹម...ទេ!!!..... »ក្មេងកម្ជិលជ្រួញចម្រុះពេលភួយធ្លាក់ដល់ត្រឹមចង្កេះមុននិងស្រែកឡើងហើយក៏ទាញភួយមកគ្របមុខជិតឈឹងវិញ...

« ងើប!!ឆាប់ឡើងទៅសម្អាតខ្លួនចេញឯងមិនស្អុះស្អាប់ទេ??..... »រាងកាយមាំងើបឈរជ្រែកចង្គេះសម្លឹងមើលកាយតូចដែលរុំភួយក្រវៀនៗដូចកូនដង្កូវដុកឌឿទាំងហួសចិត្ត...ស្នាមញញឹមផុសឡើងលើផ្ទៃមុខសង្ហាមុននិងគេអោនទៅទាញភួយចេញពីជីមីនម្ដងទៀតតែជីមីនបែរជាកាន់ជាប់មិនលែង..

« ចន ជីមីន កុំចចេសបានទេ??ពេលនេះថ្ងៃរះហួសចុងដូងហើយ!!.... »

« ហើយវាយ៉ាងមិច??ខ្ញុំចង់ដេកលោកកុំរំខានបានទេ???..... »ទីបំផុតសម្លេងតូចក៏តបវិញរាងកាយតូចក៏ខំប្រឹងរង្គឺតិចៗទៅពូកម្ខាងទៀតកុំអោយប្រុសចង្រៃម្នាក់នេះរំខាន...

« មិនអោយដេកទេ!!.... »ជុងគុកសង្រ្គឺតជើងធ្មេញខ្នាញ់និងក្មេងម្នាក់នេះមិនស្ទើរមុននិងដើរវៀងទៅម្ខាងទៀតហើយក៏ចាប់ភួយក្រវាសចេញបង្ហាញអោយឃើញរាងកាយអាក្រាតនិងស្នាមជាំពេញខ្លួនពេញៗភ្នែក.  ..

« មនុស្សចង្រៃលោកមកទាញភួយចេញធ្វើអី??... »កែវភ្នែកកូនឆ្មាបើកឡើងធំៗព្រមទាំងសម្លេងស្រែកសឹងបែកផ្ទះរីសតទាំងមូលពេលដឹងដល់រាងកាយខ្លួនឯងដែលល្ហល្ហេវព្រោះភួយដែលដណ្ដប់ត្រូវរាងក្រាសទាញចេញបាត់ទៅហើយ

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now