School...
តឺង..តឺង
កណ្ដឹងចេញលេងម៉ោងទីពីបន្លឺឡើងជេហូបក៏ដក ទូរស័ព្ទចេញមកCallទៅជីមីនព្រោះស្មាលនេះហើយនៅមិនទាន់ឃើញគេមកទៀត។
ជេហូបដកដង្ហើមធំពេលទូរស័ព្ទគ្មានការឆ្លើយតបទើបជ្រើសរើសផ្ងើសារទៅម្ដងតែនៅតែមិនឃើញជីមីនតបទើបបានតែដកដង្ហើមធំចោលទាំងមុខមើលមុនយល់ពេលនេះគេចង់តែជិះទៅផ្ទះត្រកូលចនរកជីមីនទេ។។
« បងHobiកើតអីដែលទេ?? »នាងតូចហ្វាចោតសួរជេហូបពេលឃើញកាយវិការត្រគោះបោះបោករបស់គេ
« អត់មានអីទេ!! »
« មានរឿងអីប្រាប់ហ្វាបានណា!! »
« ក៏បារម្ភពីជីមីនមិនដឹងជាកើតអីទេបានជាមិនមករៀន!! »
« ហ្វាក៏អត់ដឹងដែលតែ... »ហ្វានិយាយត្រឹមនេះក៏ឈប់
« តែអីហ្វា?? »ជេហូបសួរទាំងចង់ដឹង
« បងជុងCallមកប្រាប់ហ្វាថាបងមីនអត់បានមករៀនទេ!! »
« បងជុង?? »ជេហូបសួរទាំងឆ្ងល់
« បងជុងគុកជាកូនរបស់អ៊ំចន ជាចាហ្វាយបងមីននោះអី!! »ហ្វា
« ហេតុអីជាគេ??ហើយគេមានប្រាប់ទេថាជីមីនកើតអី?? »
« អត់ទេគាត់គ្រាន់តែប្រាប់ថាសុំច្បាប់អោយជីមីនផង »
« តែប៉ុន្នឹងទេ?? »
« ចា៎ស... »
« អឹម..បងអរគុណច្រើនហើយ »
« មិនអីទេ »នាងតូចហ្វាញញឹមស្ញេញដាក់ជេហូប ជេហូបក្រវីក្បាលតិចៗហួសចិត្តនិងនាងមុននិងបែរមករកសូប៊ីនដែលកំពុងឈ្ងោកចុច ទូរស័ព្ទ
« សូប៊ីនធ្វើអីនិង?? »ជេហូប
« ឆាតទៅជីមីន តែមិនឃើញគេឆ្លើយតបសោះ »សូប៊ីនងើបមុខមកវិញទាំងដង្ហើមធំបែបធុញទ្រាន់
« ខ្ញុំក៏ដូចគ្នា..តែមិនបាច់បារម្ភទេជីមីនប្រហែលជាមិនកើតអីទេ!! »ជេហូប
« ក៏ចេះតែបារម្ភព្រោះម្សិលមិញនៅធម្មតាហើយថ្ងៃនេះក៏មិនមក!! »
« ឯងស្រលាញ់ជីមីនមែនទេសូប៊ីន?? »សំនួររបស់ជេហូបធ្វើអោយសូប៊ីនស្ងៀមទ្រឹង ចំណែកហ្វាលឺហើយក៏លួចចាំស្ដាប់
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom