បា៉រីស៚(10:30Am)ព្រឹកថ្ងៃថ្មីបានឈានមកដល់ពន្លឺព្រះអាទិត្យក៏ចាប់ផ្ដើមជះពន្លឺចាំងខ្លាំងទៅៗរហូតដល់ជះមកចំរាងកាយមាំមួយកំពុងគេងលក់យ៉ាងស្កប់ស្កល់ទោះបីថ្ងៃចាំងមកសឹងឆេះខ្លួនក៏គាត់មិនខ្ចីខ្វល់ដែលសំខាន់នោះដេកហើយរាងកាយប្រុសម្នាក់នោះក៏គ្មានអ្នកណាក្រៅពីJeon
Jungkookដែលជាកូនប្រុសពៅរបស់ត្រកូលចនដែលឪពុករបស់គេជាឧត្ដមសេនីយ៍ឯកប្រចាំទីក្រុងសេអ៊ូលនិងប្រទេសកូរ៉េទាំងមូលថែមជា
មហាសេដ្ឋីប្រចាំប្រទេសទៀតតើអ្នកណាទៅមិនស្គាល់លោកJeon JunSeungនោះ???តុក...តុក...
សម្លេងគោះទ្វារបន្លឺឡើងជារឿយៗតែម្ចាស់វាគិតតែពីទាញភួយទាញខ្នើយក្រោបក្បាលជិតធ្វើមិនដឹងមិនលឺពីសម្លេងនោះ។នេះបើមានចោរចូលលួចវិញដឹងតែចប់ហើយបើម្ចាស់បន្ទប់មា៉កៗនិងអី...
ក្រាក....
"អ្នកប្រុសតូច...អើយអ្នកប្រុសតូច...."ម្ចាស់ដៃដែលគោះទ្វារនោះដោយមិនឃើញមានអ្នកមកបើកក៏សម្រេចចិត្តបើកទ្វារចូលទៅអ្វីដែលគេហួសចិត្តនោះគឺរាងកាយដែលគេងផ្គាប់មុខ
ស្រម៉កលឺៗសឹងតែផ្ទុះបន្ទប់ នេះប្រហែលជាគេងលក់ស្រួលណាស់ហើយ"អ្នកប្រុសហ៎ា...ងើបឡើងនេះថ្ងៃរះចាំងគូទហើយណា..."Kangyuនិយាយមុននិងដើរទៅទាញភួយពីអ្នកប្រុសតូចកំពូលខ្ចិលអើយសែនខ្ចិល
"ងើបនេះបើមិនងើបទេខ្ញុំយកទឹកមកជះដាក់ហើយណា...."
"អឺយ..វាស្អីឯងនិងហាសអាgyuមិនឃើញមនុស្សកំពុងដេកទេ??.."កម្លោះសង្ហាអាយុ24ងើបឡើងស្រែកជេរទៅជំនិតរបស់ខ្លួនឫក៏ជាមិត្តក៏បានព្រោះមករស់នៅទីនេះជាមួយគ្នាអស់រយះពេល10ឆ្នាំតាំងពីមកដល់ទីនេះ
"ឃើញ..តែនេះម៉ោងប៉ុន្មានហើយអ្នកប្រុសដឹងទេ??វាម៉ោង10:30បាត់ហើយ..."gyuសួរខ្លួនឯងឆ្លើយខ្លួនឯង
"ស្អីទើបម៉ោង10និងរាល់ដងយើងក្រោកម៉ោង1ផង...."
"អេ៎...តែថ្ងៃនេះពួកយើងត្រូវទៅកូរ៉េវិញមិនចឹង??..."
"ហើយវាយ៉ាងមិច??..."
"គឺត្រូវរៀបចំសម្លៀកបំពាក់..សម្ភារៈនិងហើយ"
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom