Ep⁴¹

1.9K 193 60
                                    

*Jung House....

« ម៉ាក់ធ្វើអីនិង??.... »រាងតូចស្ដើងស្ពាយកាបូបចំហៀងតូចពណ៍ខ្មៅដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវហើយក៏អង្គុយជិតម៉ាក់របស់គេមុននិងសួរឡើងពេលឃើញគាត់មើលipadអូសចុះអូសឡើងទាំងញញឹម...

« ម៉ាក់កំពុងរើសម៉ូតរូបថាគួរតែកាត់ម៉ូតមួយណាពេលការរបស់កូន!!.... »

« ហាស??..... »ជេហុបភ្លាត់មាត់ស្រែកមួយទំហឹងធ្វើអោយម៉ាក់របស់គេភ្ញាក់សឹងធ្លាក់ipadពីដៃ។ម៉ាក់គេនេះពិនគិតវែងឆ្ញាយមែនគេមិនទាន់រៀនចប់ផងហើយរវាងគេនិងថេយ៉ុងក៏មិនទាន់ចុះសម្រុងគ្នាទៀតតែគាត់បែរជាគិតដល់រឿងរៀបការបាត់ទៅហើយ!!!

« មិនបាច់មកធ្វើជាភ្ញាក់ទេ!!សល់តែមួយខែពីរខែទៀតកូនរៀនចប់ហើយរៀនចប់ពេលណាការតែម្ដង!!... »គាត់និយាយទាំងភ្នែកលួចសម្លក់មុខកូនប្រុសរបស់គាត់ដែលកំពុងអង្គុយធ្វើមុខហួសចិត្តមិនទាន់បាត់នៅឡើង...

« តែម៉ាក់ក៏ដឹងថាខ្ញុំនិងគេយ៉ាងមិចដែរ??.. »

« ម៉ាក់ប្រាប់ហើយតែការរួចនៅជាមួយគ្នាចេះយល់ចិត្តគ្នាច្រើនហើយ!!... »

« មិនអាចទេ!!... »រាងតូចខាំមាត់បែរមុខចេញទាំងក្រម៉ូវ យល់ៗចិត្តគ្នាយ៉ាងមិចបើម្នាក់ៗសុទ្ធតែខ្លាំងរៀងខ្លួនបែបនេះ??នៅអាចរិកព្រានរបស់គេថែមទៀត.....

« ចេះតែអាចហើយ..បើកូនមិនក្បាល
រឹងនោះ!!. »

« ហ៉ើយ..តែម៉ាក់ក៏ដឹងថាគេព្រាននារីប៉ុណ្ណាដែល??បើការហើយគេយកស្រីមកដេកដល់ផ្ទះនោះម៉ាក់គិតយ៉ាងមិច??... »

« ព្រាននារីឯណា??ម៉ាក់មិនដែលឃើញគេបណ្ដើរស្រីផងឃើញតែអារូបគេជាមួយមិត្តដែលកូនយកមកអោយម៉ាក់មើលនោះ!!.... »

« អួយ...ខ្ញុំឆ្ញល់ណាស់មនុស្សល្អជាងគេមួយគំនរមិចម៉ាក់មើលឃើញតែគេមួយចឹង??.. »អារម្មណ៍ជេហុបពេលនេះគឺចង់តែស្រែកៗអោយបែកផ្ទះទេគេឆ្ញល់មែនទែនហេតុអីម៉ាក់គេស្រលាញ់និងចូលចិត្តអាលោកថេយ៍នោះខ្លាំងម្លេះ??...

« មកពីម៉ាក់និងប៉ារបស់កូនហើយនិងម៉ាក់ប៉ាក្មួយថេយ៍បានផ្សំផ្គុំពួកកូនតាំងពីនៅតូចមកម្លេះ!!.យល់ទេ??... »

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now