3ខែកន្លងផុតទៅ ៚
រយះពេលបីខែរឿងរ៉ាវដែលកើតឡើងទាំងប៉ុន្មានក៏រលាយទៅវិញបន្សល់ទុកតែការចងចាំដល់អាក្រក់សម្រាប់គ្រប់គ្នានិងអតីតកាលដែលមិនអាចបំភ្លេចបានដល់ថ្ងៃស្លាប់។
រាត្រីយប់ចុះត្រជាក់បានមកដល់ជាមួយនិងដំណក់ព្រិលដែលធ្លាក់ចុះមកលើស្រទាប់ដែនដីនៃប្រទេសកូរ៉េទាំងមូល កែវភ្នែកូនឆ្មាសម្លឹងមើលទៅកាន់ព្រិលដែលធ្លាប់មកទើលើស្លឹកឈើក្បែររ៉ានដាលនៃបន្ទប់របស់ខ្លួនទាំងចិត្តកំពុងគិតដល់រឿងរ៉ាវជាច្រើនដែលវាតែងតែរត់លេងជុំវិញការគិតរបស់គេសឹងតែ59នាទីក្នុងមួយម៉ោង ការគិតធ្លុះធ្លាយដល់ណាមិនដឹងរហូតមិនបានចាប់អារម្មណ៍ថាមានមនុស្សកំពុងដើរ
សម្ដៅមករកខ្លួន។កន្សែងចាក់ពណ៍ប្រផេះក៏គ្រប់ដណ្ដប់លើខ្លួនប្រាណតូចមុននិងរង្វង់ដៃរឹងមាំអោបរិតចង្គេះតូចពីក្រោយយ៉ាងណែនផ្ដល់ភាពកក់ក្ដៅអោយទៅអ្នកជាភរិយា....« អ៎ុ??.... »ជីមីនភ្លាស់សម្លេងភ្ញាក់ផ្អើលបន្ដិចមុននិងធ្វើធម្មតាវិញពេលដឹងថាជារង្វង់ដៃអ្នកណាទើបដាក់ដៃខ្លួនអង្អែលពីលើដៃដែលកំពុងអោបចង្គេះខ្លួនវិញ.....គ្មានរង្វង់ដៃអ្នកណាកក់ក្ដៅដល់ប្រុសម្នាក់នេះទេ
« មេឃធ្លាក់ព្រិលខ្លាំងណាស់មកឈរកណ្ដាលវាលបែបនេះមិនខ្លាចឈឺទេហ៌េស??.. »
សម្លេងក្រល៎ៗបន្លឺឡើងក្បែរត្រចៀកប្រពន្ធសម្លាញ់មុននិងឆ្មក់ថើបញក់ញីគល់កសរលោងយ៉ាងយូរ...« អត់ទេ!!ព្រោះអូនដឹងថាបងនិងមិនបណ្ដោយអោយអូនឈឺ..... »រាងតូចបន្លឺឡើងទាំងមានស្នាមញញឹមដរាបណាមានប្រុសម្នាក់នេះនៅក្បែរគេៗមិនខ្លាចទេត្រឹមពាក្យថាឈឺកាយ...
« យ៉ាងណាក៏អូនត្រូវចេះមើលថែខ្លួនឯងអោយបានល្អដែរ...ព្រោះបងមិនអាចនៅតាមមើលថែអូនបានរហូតទេ ក្មេងឆ្គួត!!... »
« យ៉ាងមិចបងធុញនិងតាមមើលថែអូនហេ៎ស??.. »ស្នាមញញឹមត្រូវរសាយទៅវិញមុននិងតម្លើងសម្លេងបន្ដិចដាក់មនុស្សមាឌធំ ទាំងពេបមាត់ពេបក
« បងមិនបានចង់មានន័យបែបនិងទេ!!អូនសាកគិតទៅសង្ខាមនុស្សវាមិនទៀងទេ . »ជុងគុកប្រញាប់បកស្រាយប្រាប់ភរិយាពេលដឹងថាក្មេងម្នាក់នេះយល់ច្រឡំនិងបង្វែលខ្លួនជីមីនអោយឈរទល់មុខខ្លួនវិញ....
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom