Ep³⁹

1.7K 207 32
                                    

ប៉ុន្មានថ្ងៃក្រោយមក....

         ខ្សែរថភ្លើងជាច្រើនជួររត់លើផ្លូវនៃរថភ្លើងប៉ោលសម្ដៅយ៉ាងទៅមុខកាត់ព្រៃព្រឹក្សាធម្មជាតិដល់ស្រស់ស្អាតនាំអោយអារម្មណ៍អ្នកដែលកំពុងជិះនៅខាងក្នុងស្រស់ស្រាយព្រោះតែទេសភាពដល់ស្រស់ស្អាតខុសអីតែក្មេងប្រុសមុខស្ងួតអង្គុយផ្អែកក្បាលនិងបង្អួចសម្ដឹងមើលទៅខាងក្រៅទាំងស្រងូតស្រងាត់ទឹកមុខក្រៀមស្ងួតទឹកភ្នែកហូរមួយដំណក់ៗមិនដាច់ខ្សែចាប់តាំងពីឡើងរថភ្លើងមកដំបូងម្លេះ!!
         
       ចុងក្រោយគេក៏សម្រេចចិត្តចាកចេញពីនរកចាកចេញពីកន្លែងដែលមិនផ្ដល់តម្លៃអោយខ្លួនចាកចេញពីមនុស្សប្រុសដែលខ្លួនស្រលាញ់ ក៏សង្ឃឹមថាគេនិងមានក្ដីសុខពេលគ្មានវត្តមានខ្លួននិងមានសុភមង្គលជាមួយមនុស្សស្រីដែលគេស្រលាញ់!!!...

« ជូនពរអោយបងមានសេចក្ដីសុខជាមួយនិងគេណា...ជុងគុក... »ជីមីនពោលឡើងម្នាក់ឯងក្នុងចិត្តទាំងស្ងៀមស្ងាត់ពេលខ្សែរថភ្លើងបានប៉ោលមកផុតទីក្រុងសេអ៊ូលចូលមកកាន់ទឹកដីថ្មីនៃប្រទេសកូរ៉េដូចគ្នា...

« ជីមីន???... »ដោយឃើញថាកាយតូចស្ងៀមស្ងាត់ខ្លាំងពេកទើបអ៊ំរបស់គេដែលអង្គុយក្បែរនោះគេះស្មាតិចៗ...ធ្វើអោយជីមីនរហ័សលើកដៃជូតទឹកភ្នែកចេញហើយបែរមកមើលអ៊ំរបស់គេ. 

« អ៊ំមានការអីមែនទេ??... »

« ក្មួយមិនអីទេមែនទេ??... »

« ខ្ញុំមានកើតអីឯណាអ៊ំ!!! »ជីមីនបើកភ្នែកភ្លឺសៗសម្លឹងមើលមុខគាត់ធ្វើដូចជាគ្មានរឿងអីកើតឡើងទាំងភ្នែកនៅក្រហមដាបជាប់ទឹកភ្នែកនៅឡើយ....

« អឹម!!!មិនអីល្អហើយ!!គេងបន្ដទៅអ៊ំឈប់រំខានហើយ... »គាតងក់ក្បាលហើយក៏អោយកាយតូចគេងបន្ដទាំងឃើញហើយក៏ដឹងក្នុងចិត្តថាជីមីនកំពុងយំគេមិនបានធម្មតាដូចនិងអ្វីដែលគេនិយាយ...តែគាត់ក៏មិនបន្ទោសឫសួរនាំច្រើនដែលពីដំបូងៗជីមីនអាចនិងបែបនេះហើយតែប៉ុន្មានខែជីមីនអាចលុបជុងគុកចេញពីខួរក្បាលបានសូន្យឈឹងក៏ថាបាន!!!....

« បាទ!!.... »ជីមីនញញឹមស្រស់ដាក់គាត់ហើយក៏ដាក់ក្បាលផ្អែកនិងបង្អួចបន្ដគិតពីរឿងទៅមុខទៀត!!!ថ្ងៃនេះជាថ្ងៃដែលគេចេញពីមន្ទីរពេទ្យគ្រាន់តែចេញពីមន្ទីរពេទ្យភ្លាមអ៊ំរបស់គេក៏នាំគេជិះឡានមកចំណតរថភ្លើងតែម្ដងដោយមានអ៊ំយ៉ុនជាមួយប្ដីរបស់គាត់ជួយរៀបចំឥវ៉ាន់និងដឹកជញ្ជូនយកមកអោយនៅចំណតរថភ្លើង...និយាយទៅគេគឺលួចរត់មកតែម្ដងហើយក៏ចង់ដឹងណាស់ដែលថាពេលជុងគុកដឹងគេនិងធ្វើយ៉ាងមិច??មិនខ្វល់ជាមួយគេដូចជាពេលគេដេកពេទ្យ??ឫតាមរកគេចាប់យកទៅបញ្ឈឺចិត្តទៀត???!!!........

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now