Ep⁴⁹

2.1K 179 28
                                    

*កោះ

   « ធ្វើវាទៅជុងគុក!!ធ្វើទៅតែលោកចាំអោយច្បាស់ណាថាបន្ទាប់ពីលោកធ្វើវារួចរាល់ខ្ញុំនិងស្អប់លោកអស់មួយជីវិត!!!!..... »មួយប្រយោគរបស់កាយតូចដែលនៅក្រោមទ្រូងមាំធ្វើអោយជុងគុកបញ្ឈប់សកម្មភាពរបស់ខ្លួន កែវភ្នែកមាំសម្លឹងមើលមុខតូចច្រមិចដែលដាមទឹកភ្នែកជោគថ្ពាល់ដោយអារម្មណ៍ច្របូកច្របូល

« ឈប់ធ្វើអី??មិចមិនធ្វើបន្ដទៅ!!... »សម្លេងតូចស្រែកឡើងគំហគដាក់មុខសង្ហាទាំងហូរទឹកភ្នែកធ្វើអោយជុងគុកដកដង្ហើមធំមុននិងក្រោកចេញពីកាយតូចអង្គុយបែរខ្នងដាក់ជីមីនលើកដៃជ្រោកសក់របស់គេយ៉ាងរញ៉េរញ៉ៃ គេខឹង
ជីមីន!!ខឹងដែលជីមីនមិនស្ដាប់សម្ដីការបកស្រាយរបស់គេ តែគេក៏មិនគួរធ្វើបែបនេះដើម្បីដោះស្រាយបញ្ហាដូចគ្នា។ជុងគុកញីមុខខ្លួនដោយបាតដៃមាំរបស់គេមុននិងបង្វែលខ្លួនទៅរកជីមីនដែលកំពុងអង្គុយយំក្រោយខ្នងរបស់គេ...

« សូមទោស!!!.... » សម្លេងក្រល៎ស្រទន់បន្លឺឡើងស្រាលៗតាមដោយបាតដៃមាំរបស់ខ្លួនលើកទៅជូតសម្អាតទឹកភ្នែកអោយជីមីនដែលអណ្ដឺតអណ្ដករិតតែខ្លាំងលើសដើមហើយក៏បណ្ដោយអោយជុងគុកធ្វើតាមចិត្ត....

« បងនិងបកស្រាយរឿងគ្រប់យ៉ាងប្រាប់ទៅឯង!!តែវាអាស្រ័យលើឯងថាជឿលើសម្ដីបងឫអត់!!!.... » សម្លេងស្រទន់បន្លឺឡើងបន្ដទាំងដៃនៅក្រសោបមុខតូចច្រមិចដដែល..កែវភ្នែកដែលមាំប្រែមកជាស្រទន់សម្លឹងមើលមុខតូចចង់បញ្ជាក់ថាគេនិយាយការពិត។ជីមីនក៏មិនបានឆ្លើយតបគ្រាន់តែសម្លឹងមើលមុខសង្ហារងចាំគេនិយាយបន្ដ...រឿងអម្បាញ់មិញគេក៏មានចំណែកខុសដូចគ្នាដែលមិនព្រមស្ដាប់ការបកស្រាយរបស់ជុងគុកអោយចប់ប្រញាប់តែខឹងច្រឡោតគេតាមអារម្មណ៍របស់ខ្លួន។

« បើបងប្រាប់ថារឿងគ្រប់យ៉ាងតាំងពីថ្ងៃដែលបាត់ឯកសារមកបងគ្រាន់តែសម្ដែង បងនិងដានមិនធ្លាប់មានសម្ពន្ធអ្វីនិងគ្នា!!ឯងជឿទេ??.. »

« ហឹស!!!សម្ដែង??..... »សម្លេងខ្ងួរៗរបស់ជីមីនបន្លឺឡើងទាំងអស់សំណើចហើយក៏ហួសចិត្តក្នុងពេលតែមួយ។សម្ដែង??សម្ដែងតែថើបបឺតជញ្ជក់គ្នាពិតមែន??

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now