11 យប់ ៚
ក្នុងបន្ទប់ធំមួយមានតែភ្លើងអំពូលតូចមួយលើតុក្បាលដេកដើម្បីបំភ្លឺ..និងបង្ហាញអោយលឺពីសម្លេងដង្ហក់របស់មនុស្សពីរអ្នកដែលទើបតែបញ្ឈប់សង្រ្គាមជាមួយគ្នារួចរាល់..។ដោយរាងកាយរឹងមាកំពុងគេងផ្គាប់មុខសង្ងំយកកម្លាំងដែលបាតបង់មកវិញចំណែកជីមីនក៏ដូចគ្នាតែបានមួយសន្ទុះជីមីនក៏ស្ទុះឡើងមុននិងទាញអាវឃ្លុំមកពាក់.
« អូនទៅណា??... »រាងក្រាសសួរទាំងជ្រួញចញ្ចើមដាក់ផែនខ្នងតូច
« ទៅមើលកូន មិញអូនលឺសម្លេងគេយំ!!.. »
« មិនបាច់ទេ ប្រហែលជាយល់សព្វអាក្រក់ពេលនេះប្រហែលម៉ែដោះលួងអោយគេងវិញបាត់ហើយ!!.. »
« ទេ!!យ៉ាងណាក៏អូនត្រូវទៅមើលអោយបានធូរចិត្តខ្លះដែរ!!... »
« តែពេលនេះគេឈប់យំហើយ!!.. »
« តែអូនបារម្ហ!!.... »ជីមីនងាកឆ្វាបមកសម្លក់មុខរបស់ប្ដីដែលកំពុងដេកមើលមុខគេមុននិងងើបដើរចេញទៅទាំងញ័រជើង....បើមិនបារម្ភពីកូនក៏មិនបាច់មកហាមគេដែរគេខឹងតាំងពីលឺសម្លេងសាន់មីនយំដំបូងក៏ហាមអោយគេឈប់ធ្វើវាតែគេមិនឈប់មកម្លេះឥលូវនៅមានមុខមកហាមទៀត។គេដឹងថាជុងគុកមិនបានស្រលាញ់ឬចូលចិត្តសាន់មីនអីណាស់ណាទេ,ព្រោះអី??ព្រោះសាន់មីនមិនជាប់សាច់ឈាមជាមួយគេ ក៏គ្រាន់តែក្មេងទទួលយកមកចិញ្ចឹមតាមសំណើររបស់ខ្លួនក្នុងចិត្តគេមិនចង់បានអីបន្ដិច។បែបនេះហើយទើបគេព្យាយាមមើលថែសាន់មីនអោយល្អទោះបីខ្លួនមិនមែនជាមនុស្សស្រីគ្មានទឹកដោះគ្មានជំនាញមើលថែទាំក្មេងតែគេព្យាយាមអស់ពីលិទ្ធភាពហើយ គេមិនចង់អោយសាន់មីនធំឡើងដោយខ្វះក្ដីស្រលាញ់ដូចជាគេទេ គេយល់អារម្មណ៍នេះច្បាស់ថាវាវេទនាពិនណា។
A few minutes later
រាងតូចបើកទ្វារចូលមកក្នុងបន្ទប់វិញ
បន្ទាប់ពីដឹងថាសាន់មីនយំព្រោះតែឃ្លានទឹកដោះគោពេលនេះម៉ែដោះក៏លួងបំពេរអោយគេងរួចរាល់ ក៏ធ្វើអោយគេអស់ក្ដីបារម្ហទ្រូងក៏
ស្រាលល្ងឺវិញ។ ជីមីនទាញទ្វារបិទវិញមុននិងប្រទះឃើញរាងក្រាសកំពុងអង្គុយសម្លឹងមើលមកគេពីចុងគ្រែទាំងមានតែកន្សែងមួយបិទបាំងល្វែងខាងក្រោម ជីមីនធ្វើជាមើលមិនឃើញដើរហួសគេចូលបន្ទប់ទឹកធ្វើមិនដឹងព្រោះនៅលួចអន់ចិត្តនិងស្វាមីមិនទាន់បាត់។
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom