Ep⁸

2K 156 6
                                    

« ខ្ញុំមានរបស់អោយឯង »អ្នកដែលអង្គុយមើលជើងខ្លួនឯងទាំងស្រងូតស្រងាត់ងើបមុខមកវិញសម្លឹងមុខសង្ហាភ្លឹសៗមានរបស់អោយគេចឹងឫ??អ្វីទៅសង្ឃឹមថាមិនមែនជាពាក្យបំបាក់ទឹកចិត្តដូចអម្បាញ់មិញទៅចុះ!!!!

« របស់~របស់អីទៅ?? »

« បែរខ្នងទៅ~ឆាប់ឡើង »ជុងគុក ជ្រឹបភ្នែកខ្នក់ខ្នាញ់មិនស្ទើនិងទឹកមុខតូចដែលមើលមកគេដូចក្មេងមិនដឹងខ្យល់អីទើបត្រូវកំហគនៅពេលឃើញក្មេងតូចមិនបែរតាមសម្ដីរបស់គេ

ជីមីនខ្ជឹបបបូរមាត់តិចៗមុននិងបង្វែលខ្លួនតាមសម្ដីមនុស្សមាឌធំបន្ដិចក្រោយមកទើបដឹងដល់របស់ត្រជាក់ៗប៉ះនិង.ក.របស់ខ្លួនរាងតូចលើកដៃទៅស្ទាបករបស់ខ្លួនទើបដឹងថាវាជាខ្សែរកសរសៃឆ្មាមួយខ្សែដែលចិតភ្លេកៗថែមទាំងមានអក្សរពីតួរទាំងផងតែមិនដឹងថាវាជាអក្សរអីព្រោះមើលមិនឃើញ

« វាជាខ្សែកដែលខ្ញុំទិញទុកយូរហើយ មិនចង់អោយខូចទើបយកមកអោយឯង »ជុងគុកអោនកឹបកន្លឹះខ្សែកមុននិងពោលពាក្យប៉ុន្មានម៉ាត់ទៅកាយតូចដែលកំពុងអង្គុយអង្អែលខ្សែរក

« ទិញទុក?? »ជីមីនសួរខ្សឹបៗទាំងមិនចង់លឺរបស់គេទិញទុកអញ្ចឹងឫ??បើដូរពីពាក្យទិញទុកយូរហើយមកជាពាក្យទិញអោយឯងមិនដឹងជាល្អយ៉ាងណាទេ....

« ត្រូវហើយខ្ញុំទិញវានៅបា៉រីសពេលនោះគឺទិញអោយសង្សាររបស់ខ្ញុំតែមិនទាន់បានអោយនាងផងពួកយើងក៏បានបែកគ្នាមុន »រាងក្រាសងើបឈរត្រង់ខ្លួនវិញពេលដែលកិបវារួចរាល់ទាំងនិយាយឆ្លើយទៅកាយតូចវិញតែគេមិនបានដឹងទេថាអ្នកដែលកំពុងអង្គុយលើកៅអីកំពុងបង្ហាញទឹកមុខអន់ចិត្តប៉ុណ្ណាពេលលឺសម្ដីទេ

« យ៉ាងមិចមិនស្រលាញ់មែនទេ?? »ជុងគុកនិយាយបន្ដពេលមិនលឺសម្លេងតូចឆ្លើយតបបើមិនពេញចិត្តទេអាងគេយកវាទៅបោះក្នុងទឹកអោយត្រីពាក់លេងក៏បាន

« អត់ទេ ខ្ញុំស្រលាញ់តែអក្សរកាត់JKនេះ?? »ជីមីនឆ្លើយតបវិញយ៉ាងលើនហើយក៏ប្រញាប់សួរគេពីអ្វីដែលខ្លួនឯងឆ្ងល់Jk...Jeon Jungkook??

« វាជាឈ្មោះកាត់របស់យើង »ជុងគុកដាក់ដៃនិងបង្គាន់កៅអីមុននិងឆ្លើយតប

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now