Ep¹⁷

2.1K 183 9
                                    

   Morning ៚

       កែវភ្នែកស្អាតបើកឡើងព្រឹមៗទាំងភាពងងុយគេប្រុងនិងបម្រាសខ្លួនតែក៏ដឹងដ៏ដៃមាំមួយដែលកំពុងអោបចង្គេះខ្លួនយ៉ាងណែន។ជីមីនលើកដៃញីភ្នែកអោយស្វាងមុននិងបែរមុខសម្លឹងមើលម្ចាស់ដៃដែលកំពុងអោបខ្លួន។

      ជីមីនញញឹមស្រាលបង្វែលខ្លួនថ្នមៗមកគេងទល់និងមុខសង្ហាដែលកំពុងគេងយ៉ាងស្ងប់ស្ងាត់ ដៃតូចស្រលូនលើកទៅអង្អែលថ្ពាល់គ្រើមៗរបស់គេសើរៗខ្លាចថារំខានធ្វើអោយគេភ្ញាក់។

« ពេលគេងបែបនេះក៏គួរអោយស្រលាញ់!!វាដូចជាកូនទន្សាយមួយយ៉ាងចឹង...»ជីមីនគិតក្នុងចិត្តស្នាមញញឹមរីកលើផ្ទៃមុខក្រពុំថាទៅនេះជាលើកដំបូងហើយដែលគេបានសម្លឹងមើលមុខសង្ហាចំៗហើយពេញភ្នែកបែបនេះ មុខរបស់គេមិនរលោងខ្លាំងវារាងគ្រើមៗតែក៏សង្ហាលើសតារាល្បីឈ្មោះទៅទៀត។

« តែហេតុអ្វីអ្នកប្រុសចូលចិត្តរករឿងខ្ញុំម្លេះ??»និយាយដល់ត្រឹមនេះស្នាមញញឹមក៏រសាយបាត់ទៅវិញទឹកភ្នែកក៏រលីងរលោងចង់យំបន្ដិចអីបន្ដិច
« អ្នកប្រុសភ្លេចពាក្យសម្ដីដែលអ្នកប្រុសធ្លាប់និយាយហើយឫ?? »ម្ដងនេះទឹកភ្នែកដែលរលីងរលោងក៏ហូរស្រក់មកជីមីនខិតខ្លួនតិចៗទៅគេងលើដើមដៃមុននិងជ្រប់មុខនិងទ្រូងរបស់គេសង្ងំយកភាពកក់ក្ដៅ។បើមិនដោយសម្ដីនោះទេគេក៏មិនត្រូវមកលង់ស្រលាញ់និងចាំគេត្រឡប់មកវិញនោះទេតែគេក៏ល្ងង់ខ្លួនឯងដែលជឿលើពាក្យប៉ុន្មានម៉ាត់ដែលគេធ្លាប់សន្យាតាំងពីក្មេងមកម្លេះ។

« អឹម.... »ជុងគុកក្រហឹមក្នុងបំពង់កដើមដៃក៏មានអារម្មណ៍ថាធ្ងន់ចំណែកទ្រូងក៏សើមៗ គេបើកភ្នែកឡើងតិចៗអ្វីដែលគេឃើញនោះគឺកាយតូចកំពុងគេងលើសើមដៃជ្រប់មុខនិងទ្រូងរបស់គេចំណែកដៃម្ខាងទៀតរបស់ជីមីនក៏អោបខ្លួនគេណែន។ជុងគុកញញឹមតិចៗមុននិងដកដៃជីមីនដែលកំពុងធ្វើពុតជាគេងចេញពីទ្រូងរបស់គេហើយក៏លើកក្បាលជីមីនចេញថ្នមៗដូចគ្នា គេសម្លឹងមើលមុខតូចច្រមិចទាំងក្រវីក្បាលហួសចិត្តមុននិងអោនទៅថើបថ្ងាសរលោងមួយខ្សឹតហើយក៏ទាញកន្សែងចូលបន្ទប់ទឹកបាត់។

ជីមីនបើកភ្នែកព្រឹមៗមើលដំណើរគេទាំងមានអារម្មណ៍ចំហាយក្ដៅកំពុងសាយភាយពេញថ្ពាល់គេទៅហើយ។រាងតូចងើបអង្គុយយកដៃក្រសោបថ្ពាល់ខ្លួនឯងញញឹមពព្រាយយ៉ាងមានសេចក្ដី

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now