Morning ៚
នៅក្នុងបន្ទប់ដល់ធំដែលមានគ្រែខ្នាតយក្សមួយបង្ហាញអោយឃើញរាងកាយមនុស្សប្រុសរាងតូចច្រឡឹងកំពុងគេងទាំងមិនស្កប់ស្កល់ព្រោះតែការចាំងមកពីពន្លឺព្រះអាទិត្យតាមកញ្ជក់បង្អួច។ជីមីនទាញភួយមកគ្របក្បាលជិតតែពន្លឺនៅតែចាំងចូលមកដដែលគេទាញភួយចេញហើយក្រោកអង្គុយបែរទៅសម្លក់ព្រះអាទិត្យទាំងមុខស្អុយប៊ែរ ព្រះអាទិត្យនេះរំខានមែនទេន។
« ហ៊ើយ..... »បាតដៃតូចទាំងគូរលើកឡើងញីមុខរបស់ខ្លួនស្រាលៗអោយបាត់ស្វាងងងុយមុននិងក្រឡេកមើលជុំវិញខ្លួន ក្រែងយប់មិញគេគេងលើសាឡុងមិនចឹង??ហើយព្រឹកឡើងហេតុអីមកនៅទីនេះវិញ??
សម្លៀកបំពាក់??ជីមីនប្រញាប់បើកភួយមើលគេបើកភ្នែកធំៗពេលបានឃើញឆុតថ្មីនៅលើខ្លួន យប់មិញគេមានបានប្ដូរឯណា??ហើយអ្នកណាជាអ្នកប្ដូរអោយគេ??
« ជុងគុក???មិនអាចទេជីមីនអើយ ... »ជីមីនបង្ហើបឈ្មោះស្វាមីតិចៗមុននិងក្រវីក្បាលបដិសេដនិងការគិតរបស់ខ្លួន មិចនិងអាចជាគេទៅ!!យប់មិញដឹងត្រឹមថាគេចេញទៅមិនដឹងទៅណាមកវិញពេលណាឫមិនមកវិញផងព្រោះក្រោកឡើងមិនបានឃើញគេនៅក្នុងបន្ទប់ជាមួយ!!!
គិតដល់ត្រឹមនេះជីមីនក៏ធ្លាក់ទឹកមុខចុះទាញភួយចេញពីខ្លួនបម្រុងនិងចុះពីលើគ្រែតែសម្លេងគោះទ្វារក៏បន្លឺឡើង.. .....តុក....តុក....
« អ្នកណា??ចូលមកទ្វារអត់ចាក់គន្លឹះទេ!!! »ជីមីនស្រែកសួរហើយក៏អនុញ្ញាតអោយចូលមក
ជីមីនអង្គុយរងចាំមើលនៅលើពូកពេលនេះមានអារម្មណ៍ថាល្វើយខ្លាំងណាស់ទើបមិនបានទៅបើកទ្វារដោយផ្ទាល់។។« គឺ...អ៊ំ ...»មនុស្សស្រីវ័យចំណាស់បើកទ្វារចូលមកទាំងញញឹមស្រាលដាក់កាយតូចដែលអង្គុយលើគ្រែ
« អ៊ំ...យ៉ុន??.. »ជីមីនឧទានទាំងភ្ញាក់ផ្អើលព្រោះគាត់ជាអ្នកធ្វើការនៅក្នុងភូមិគ្រិះចនដូចគ្នា តែបើជាអ៊ំរបស់គេប្រហែលជាល្អជាងនេះ!!!
« ភ្ញាក់ហើយហ៎េស??ឃ្លានហើយឫនៅ?? »គាត់ដើរទៅឈរក្បែរកាយតូចដែលអង្គុយហើយចោតសួរឡើង
« គឺឃ្លានណាអ៊ំ!! »ជីមីនពេបមាត់យកដៃអង្អែលពោះខ្លួនឯងតិចៗ
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom