Ep¹⁸

2.2K 168 5
                                    

Night ៚

កាយតូចអង្គុយលើកៅអីមុខបង្អួច ជីមីនអោបដៃចូលគ្នាដាក់លើបង្អួចហើយក៏ដាក់មុខលើដៃនោះសម្លឹងមើលទៅផ្ទៃមេឃដែលខ្មៅងងឹតដូចបម្រុងនិងភ្លៀង។គេស្រក់ទឹកភ្នែកតក់ៗគ្មានបំណងនិងជូតចេញពេលនឹកឃើញរឿងរា៉វដែលកើតឡើងក្នុងជីវិតគេតាំងពីតូចមកដល់ពេលនេះ។។

« ម៉ាក់..កូននឹកម៉ាក់..ពេលនេះម៉ាក់កំពុងមើលមកកូនពីលើមេឃមកមែនទេ??ម៉ាក់ឃើញកូនទេថាពេលនេះកូនកំពុងយំ??កូនទន់ជ្រាយណាស់មែនទេម៉ាក់..កូនអត់ប្រយោជន៍ណាស់មែនទេម៉ាក់ កូនធ្វើអីខុសបានជាពួកគេស្អប់កូន..ហុិក..ហុិក..ពួកគេធ្វើបាបកូនណាម៉ាក់..ម៉ាក់មកយកកូនទៅជាមួយផង...កូនឈឺ..ហុិក..ហុិក....កូនហត់...» ជីមីនក្រាបមុខនិងរបស់ខ្លួននិយាយបណ្ដើរយំបណ្ដើរទាំងថប់ក្នុងទ្រូង..ពេលនេះគេហត់ហើយគេចង់សម្រាកគេគ្មានកម្លាំងចិត្តនិងដើរទៅមុខបន្ដទៀតទេ

« ហុិក...ហេតុអីជីវិតខ្ញុំជួបតែរឿងបែបនេះ?? »ជីមីនរៀបរាប់យំម្នាក់ឯងទាំងមិនបានដឹងថាអ្នកបើកទ្វារចូលមកក្នុងបន្ទប់របស់គេ..អ៊ំជីមីដកដង្ហើមធំមុននិងដើរទៅក្បែរកាយតូចគាត់ដាក់ដៃលើស្មាញ័រទទ្រីកនាំអោយជីមីនងើបមុខឡើងសម្លឹងមើលគាត់

« ក្មួយកើតអី??ហេតុអីយំ??ប្រាប់អ៊ំបានទេ?? »គាត់ក្រសោបមុខតូចប្រើដៃជ្រីជ្រួញរបស់គាត់សម្អាតទឹកភ្នែកអោយជីមីនទាំងនិយាយពាក្យលួងលោមគាត់ក៏ពិបាកចិត្តណាស់ដែលពេលឃើញជីមីនបែបនេះ គាត់ដឹងថាជីមីនជួបរឿងអ្វីខ្លះជីមីនពិបាកយ៉ាងណាតែគាត់ជ្រើសរើសធ្វើធម្មតាទាំងក្នុងទ្រូងរបស់គាត់ស្ទើប្រះទៅហើយ។

« អ៊ំ ហុិក..ហុិក... »ជីមីនមិនតបស្រវាអោបចង្គេះជ្រុបមុខនិងពោះរបស់គាត់យំយកៗពេលនេះគេនិយាយមិនចេញទេគេចង់យំអោយវាធូរទ្រូងសិន

« យំមកយំអោយអស់មក..អោយអស់កង្វល់នៅក្នុងទ្រូងរបស់ក្មួយ!! »គាត់់សម្លឹងមើលជីមីនទាំងអង្អែលក្បាលរាងតូចសើរម្ដងកំម្លាំងចិត្តអោយអ្នកដែលយំឡើងដង្ហក់ខ្លួនទៅហើយ!!
..........................

កន្លងផុតទៅជិតមួយម៉ោងទម្រាំតែជីមីនបាត់យំ។ពេលនេះគេកំពុងអង្គុយទល់មុខអ៊ំរបស់គេលើពូកស្មើការ៉ូបន្ទប់ទាំងគាត់កំពុងជូតទឹកភ្នែកអោយគេ។

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now