ព្រឹកប្រលឹមចូលមកដល់អ្នកនៅក្នុងផ្ទះត្រកូលចនក៏នាំគ្នាស្ទុះស្ទារធ្វើការងាររាងៗខ្លួនដូចទម្លាប់។ចំណែកកម្លោះតូចPark Jiminឯនេះវិញក៏កំពុងតែឈរកាន់ត្រយ៉ោទឹកស្រោចផ្កាយ៉ាងស្រស់ស្រាយភ្លេចអស់ទុកកង្វល់។។
ក្រោយពីស្រោចរួចកម្លោះតូចក៏យកត្រយ៉ោទុកទើបទាញកន្ដ្រៃកាត់ដើមផ្កាក្នុងសួនអោយវាស្មើៗគ្នា។។ដៃស្រលូនលូកកាត់ផ្កាកុលាបក្រហមមួយទងយកមកហិតស្រូបក្លិនវាចូលពេញសួត
« ឯងស្រស់ស្អាតណាស់ដឹងទេ??ឯងជាផ្កាដែលគ្រប់គ្នាតែងតែរំលឹកដល់មិនដែលភ្លេច.. ហុឹម...មិនដូចយើងទេត្រឹមតែជាមនុស្សគ្មានតម្លៃក្នុងក្រសែភ្នែកគ្រប់គ្នា » បបូរមាត់ក្រពំនិយាយឡើងដោយទឹកមុខក្រៀមក្រំកែវភ្នែកក៏រលីងរលោងចង់យំតូចចិត្តនិងជីវិតរបស់ខ្លួនរហូតមិនដឹងថាមានអ្នកកំពុងឈរអោបដៃមើលនៅក្រោយខ្នងយ៉ាងស្ងាប់ស្ងាត់។។
កម្លោះតូចជូតទឹកភ្នែកចេញពីថ្ពាល់ក្រពំមុននិងបន្ដធ្វើការងាររបស់ខ្លួនបន្ដតែទឹកភ្នែកវាចេះតែហូរទើបចេះតែលើកដៃជូតរហូតដល់អ្នកដែលឈរមើលជាយូរទ្រាំមិនបានក៏ស្ដីអោយ:
« ម៉ោងធ្វើការមិនមែនម៉ោងយំនឹកប្រុសទេ » សម្ដីគំរោះគំរើយបន្លឺឡើងធ្វើអោយអ្នកកម្លោះតូចភ្ញាក់ក្រញ៉ាងភ្លាត់ក្ដាប់ទងផ្កាកុលាបដែលមានបន្លារហូតមុនដៃឈាមចេញមករឹមៗ..តែក៏មិនបានឈឺដូចចិត្តដែលត្រូវអ្នកប្រុសតូចចន ជុងគុកស្ដីអោយទាំងប្រលឹមដែល..
« អ្នកប្រុសតូ-តូច » ជីមីននិយាយដោយរដាក់រដុបអោនមុខចុះសឹងដល់ដីពេលត្រូវក្រសែភ្នែកមាំសម្លឹងមកមិនដាក់ភ្នែក
« មែនគឺខ្ញុំ យ៉ាងមិចភ្ងាក់ផ្អើល?? »
« អត់ទេ តែអ្នកប្រុសមកទីនេះធ្វើអីទាំង
ប្រលឹម?? » ជីមីនចោទសួរទាំងឆ្ងល់នេះទើបតែម៉ោង6:00ទេតាមធម្មតាលឺមកថានៅប៉ារីសថ្ងៃទំនេរម៉ោង10មិនទាន់ភ្ញាក់ផង« បើខ្ញុំមិនមកទីនេះមិចខ្ញុំនិងដឹងទៅថាអ្នកបម្រើក្នុងផ្ទះរបស់យើងខ្ចិលច្រអូសធ្វើការ
បន្ដើរយំបន្ដើរ តែថាប្រហែលជាត្រូវសង្សារបោកសុីខ្លួនប្រាណហើយបោះបង់ចោលផងមិនដឹង » សម្ដីស្របកាយដែលវិការដែលដើរមកមុខតិចៗដោយកែវភ្នែកសម្លឹងមើលជីមីនពីក្រោមឡើងលើពីលើចុះក្រោមដោយការមើលងាយ
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom