Ep⁵⁹

1.7K 151 4
                                    

« យ៎ា...ចន.ជីមីន... »ជុងគុកសង្រ្គឺតជើងធ្មេញមុននិងបង្វែលកែងស្បែកជើងដើរសម្ដៅទៅរកប្រពន្ធនិងមិត្តភក្តិកំពុងកៀកកើយគ្នាយ៉ាងលឿនមុននិងកញ្ឆាក់ដៃជីមីនចេញពីថេយ៉ុងមួយទំហឹងអោយបុកទ្រូងរបស់ខ្លួន...

« អួយ...មនុស្សចង្រៃឯណាមកទាញនេះមិនឃើញថាមនុស្សកំពុងរាំទេហ៎េស... »ជីមីនជ្រួញចញ្ចើមឡើងមុននិងងើយសម្លឹងមើលមុខជុងគុកទាំងភ្នែកបើកមិនចង់រួច...

« ប្ដីអត់នៅសុទ្ធតែមករាំកៀកកើយប្រុសផងឬ??..ហើយនេះធុំក្លិនស្រាឡើងហួង. »ដៃមាំចាប់ទាញដៃស្រលូនអោយតោងករបស់ខ្លួនទាំងសងខាងមុននិងចាប់ចង្គេះតូចអោបរិតខិតប៉ះនិងរាងកាយរបស់ខ្លួនយ៉ាងស្អិតរមួត កែវភ្នែកក៏លួចដៀងសម្លក់មុខថេយ៉ុងដែលកំពុងស្ញេញដាក់គេទាំងក្ដៅក្រហាយភ្នែកពោរពេញទៅដោយការប្រច័ណ្ឌ..

« ប្ដីស្អីខ្ញុំអត់មានប្ដីទេ កុំចេញតែនិយាយពេក!!.មើល៎..លែងទៅ.»ជីមីនថ្អូចឡើងដោយការធុញទ្រាន់ដៃក៏ខំបេះដៃជុងគុកចេញពីចង្គេះខ្លួនដើម្បីរើខ្លួនចេញតែជុងគុកបែរជាមកចាប់ចង្គេះខ្លួនណែនលើសដើម...

« នេះអូនផឹកអស់ប៉ុន្មានដបបានវ៉េនិយាយមិនស្ដាប់គ្នាបែបនេះ ចន ជីមីន!!... »រាងក្រាសខាំមាត់និងតម្លើងសម្លេងបន្ដិចដាក់ប្រពន្ធរបស់ខ្លួនដែលនៅក្នុងរង្វង់ដៃរបស់ខ្លួន....

« អីយ៉ា!!អូននិយាយលេងតា៎សចាំបាច់សម្លុតអូនធ្វើអីមនុស្សអាក្រក់!!... »កាយតូចពេបមាត់ឡើងស្បែបដាក់ជុងគុកពេលត្រូវប្ដីរបស់ខ្លួនប្រើសម្ដីធំដាក់....

« ទៅផ្ទះវិញ!!អូនស្រវឹងហើយ... »ជុងគុកដកដង្ហើមធំក្រវីក្បាលនិងកាយតូច មុននិងរសាយដៃពីចង្គេះប្រពន្ធប្ដូរមកចាប់ក្រសោបដៃតូចដើរចេញទៅវិញ...

« ទេ!!អូនរាំអត់ទាន់អស់ចិត្តផងអត់ទៅទេ.. »ជីមីនពេបមាត់និងស្រែកឡើងក្រាញ់ននៀលមិនព្រមទៅជាមួយស្វាមីព្រោះនៅអាលោះអាល័យរាំមិនទាន់ឆ្អែត...

« ទៅតាមសម្រួលឬចង់ត្រូវសិនបានទៅ??.. »ជុងគុកយកអណ្ដាតទល់ថ្គាមមុននិងបន្លឺសម្ដីគម្រាមប្រពន្ធដែលកំពុងពេបមាត់រលីងរលោងទឹកភ្នែក...

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now