Ep⁵⁴

1.6K 177 15
                                    

*មន្ទីរពេទ្យ....

         កន្លងផុតអស់2ម៉ោងគ្រូពេទ្យដែលកំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ទាំងពីរនៅមិនទាន់ឃើញចេញមកវិញខណះពេលមួយមោ៉ងមុនបានចេញដំណឹងមកហើយថាជុងគុករួចផុតពីគ្រោះថ្នាក់ក៏គ្រាន់តែជើងរបស់គេកម្រើកមិនបានមួយរយះប៉ុណ្ណោះហើយពេលនេះជុងគុកក៏បានផ្លាស់ប្ដូរមកបន្ទប់សម្រាកធម្មតាវិញទៅហើយ។

   នៅឡើយតែជីមីននិងសុងហេដែលត្រូវធ្ងន់ជាងគេក៏សុទ្ធតែចំកន្លែងសំខាន់ គ្រួសារក៏មិនទាន់ទៅណានៅអង្គុយរងចាំដំណឹងមនុស្សជាទីស្រលាញ់ដែរកំពុងជួបគ្រោះធ្ងន់។

« លោកពូអ្នកមីង??... »រាងកាយមាំរបស់ឃ្យូដែលទើបតែចេញពីបន្ទប់សម្រាករបស់ជុងគុកក៏ដាក់ខ្លួនអង្គុយលើកៅអីក្បែរមា៉ក់ប៉ារបស់សុងហេដែលត្រូវជាពូរបស់គេ ដែលខណះពេលនេះមុខមាត់គាត់ទាំងក៏ស្ងៀមក្រំស្អេកស្លាំងអស់ទៅហើយ...
« ខ្ញុំថាលោកពូនិងអ្នកម៉ាក់ទៅសម្រាកសិនចុះទីនេះទុកអោយខ្ញុំជាអ្នកមើលខុសត្រូវ... »

« អត់ទេឃ្យូ មីងគេងមិនលក់ទេបើមិនទាន់ដឹងពីដំណឹងសុងហេ!!.... »គាត់ញញឹមខ្សោះដាក់ឃ្យូមុននិងបែរទៅសម្លឹងមើលទ្វារបន្ទប់សង្រ្គោះបន្ទាន់វិញ....

« ចាំខ្ញុំនៅកំដរ!!.... »ឃ្យូដកដង្ហើមធំហើយក៏និយាយឡើងណាមួយគេក៏នៅរងចាំមើលស្ថានភាពរបស់ជីមីនដូចគ្នាព្រោះអ៊ំរបស់ជីមីនពេលនេះសម្រាកបាត់ទៅហើយបន្ទាប់ពីយំបារម្ហពីជីមីនអស់ជាច្រើនម៉ោង....

*ក្រាក....

      ស្របពេលនោះទ្វារបន្ទប់របស់ជីមីនក៏បានបើកឡើងលោកគ្រូពេទ្យម្នាក់ក៏ចេញមក ទាំងបីអ្នកក៏ប្រញាប់ងើបឡើងទៅសួរយ៉ាងប្រញាប់។

« លោកគ្រូពេទ្យ!!អ្នកជំងឺយ៉ាងមិចទៅហើយ?? »ឃ្យូសួរទាំងអន្ទះសារចង់ដឹងចម្លើយ...

« អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ ចូលរួមអបអរសាទរផង!!... »លោកគ្រូពេទ្យនិយាយឡើងដោយមានស្នាមញញឹមសប្បាយចិត្តតាមធម្មតាគ្រូពេទ្យគឺបែបនេះហើយជួយអ្នកដ៏ទៃអោយផុតពីគ្រោះថ្នាក់ជាក្ដីសុខរបស់ខ្លួន...

« ពិតមែនឬលោកគ្រូពេទ្យ??... »

« ពិតមែនហើយ បន្ដិចទៀតអាចផ្លាស់ទៅបន្ទប់ធម្មតាបាន!!... »គាត់ងក់ក្បាល ឃ្យូក៏ញញឹមឡើងបន្ដិចពេលនេះជីមីនរួចផុតពីគ្រោះថ្នាក់ហើយនៅឡើយតែបងជីដូនមួយរបស់គេ

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now