1 ខែក្រោយមក....
*ផ្ទះជីគុក....
មួយប្រព្រិចភ្នែករយះពេលមួយខែក៏បានកន្លងផុតទៅថ្ងៃពិសេសរបស់ថេយ៉ុងនិងជេហូបក៏បានមកដល់។ខណះពេលនេះជីមីននិងជុងគុកក៏កំពុងតែរៀបចំខ្លួនយ៉ាងពិសេសដើម្បីចូលរួមពិធីរៀបការរបស់មិត្តសម្លាញ់របស់ខ្លួន។
« ជុងគុក?នេះមកនៅអត់ទាន់ពាក់អាវទៀតហី??.... »ជីមីនបើកទ្វារចូលមកក្នុងបន្ទប់វិញទាំងជ្រួញចញ្ចើមពេលឃើញរាងកាយស្វាមីនៅមិនទាន់មានអាវបិទបាំងនៅឡើយ...
« អឹម!!បងចាំអូនពាក់អោយ... »
« យ៉ាប់មែន!!បើអូនអត់នៅបងអោយអ្នកណាពាក់អោយ??.... »ជីមីនរអ៊ូឡើងមុននិងយកអាវដែលគេដាក់លើពូកទៅសូកពាក់អោយស្វាមីដែលកំពុងឈរញញឹមដូចមនុស្សឆ្គួតនៅមុខកញ្ចក់...
« ពាក់ខ្លួនឯង!!.. »ស្នាមញញឹមផ្ចាញ់ប្រពន្ធខ្លួនបញ្ចេញឡើងល្មមពេលដៃមាំលូកទៅរុំរង្វង់ចង្គេះប្រពន្ធទាញអោយមកគៀកនិងរាងកាយរបស់ខ្លួន.
« ហើយពេលនេះមិនពាក់ខ្លួនឯងទៅ??.. »
« ក៏ព្រោះមានអូននៅក្បែរនោះអី??.. »
« អូនអស់អីនិយាយជាមួយបងហើយសូម្បីតែស្លៀកពាក់ខោអាវលើខ្លួនៗឯងសោះក៏ពឹងគេដែលនោះ!!!... »មុខតូចច្រមិចប្រែជាស្អុយ មាត់រអ៊ូមិនឈប់ដៃក៏នៅតែបិទឡេវអាវអោយគេម្ដងមួយៗ
« អូយ..ត្រង់បងបែបនេះរអ៊ូខ្លាំងណាស់ចុះត្រង់ពាក់អោយសាន់មីនមិចមិនឃើញរអ៊ូចឹងផង??... »ជុងគុកដកដង្ហើមធំសម្ដីនិយាយចេញមកច្រណែនកូនអោយច្បាស់ក្រលែត...
« នេះបងច្រណែនកូន??.... »រាងតូចស្ដែងទឹកមុខហួសចិត្តអោយឃើញច្បាស់ខណះពេលចាប់បានថាប្ដីច្រណែននិងកូនប្រុសដែលមានអាយុ4ខែធ្វើអីមិនបានក្រៅពីស្រែកយំរកទឹកដោះគោនិងសើចតែពិននិង....
« ក៏ពិតពេលនេះអូនមិនខ្វល់ពីបង មើលថែតែកូនសូម្បីយប់មិញក៏ទុកបងចោលទៅដេកជាមួយកូនដែរ!!.... »ទឹកមុខអន់ចិត្តបង្ហាញលើផ្ទៃមុខសង្ហាគ្មានលាក់លៀម រាងកាយមាំបែកឈរមុខកញ្ចក់វិញពេលជីមីនកិបឡេវអាវអោយរួចរាល់និងទាញនាឡិកាមកពាក់ដោយខ្លួនមិនចង់ប្រើប្រពន្ធខ្លាចគេរអ៊ូទៀត....
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom